ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

គណបក្សប្រជាជនមិនឱ្យប្រជាជនខកចិត្តដោយសារតែការខ្វះការទទួលខុសត្រូវទេ

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាគណបក្សប្រជាជននឹងដឹកនាំប្រទេសប្រកបដោយការទទួលខុសត្រូវ និងមិនធ្វើឱ្យប្រជាជនខកចិត្តចំពោះការគាំទ្រនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីប្រវត្តិនៃការតស៊ូ និងរួមរស់ជាមួយប្រជាជនកម្ពុជាចាប់តាំងពីកម្ពុជាបានរំដោះពីរបបខ្មែរក្រហម ដោយថាមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនៅជាមួយប្រជាជនជានិច្ច។ សម្ដេចបានបន្ថែមថាគណបក្សបានដឹកនាំប្រទេសប្រទេសប្រកបដោយការទទួលខុសត្រូវ និងមិនធ្វើឱ្យពលរដ្ឋខកចិត្តនោះទេ។

សម្ដេចតេជោបានថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក