ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាបណ្ឌិត សុខ ទូច គួរតែខិតខំគ្រប់គ្រងមន្ត្រីរបស់ខ្លួនជាជាងចង់កែទម្រង់រដ្ឋាភិបាលឱ្យដើរថយក្រោយ

កំពត៖ ករណីចង់ស្នើរាជរដ្ឋាភិបាលបើកលុយសុទ្ធឡើងវិញដោយបណ្ឌិត សុខ ទូច ពេលនេះសម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបថា «ធ្វើមិនបាន» និងប្រាប់ទៅបណ្ឌិត សុខ ទូច វិញថាគួរតែខិតខំគ្រប់គ្រងមន្ត្រីខ្លួនឯងវិញប្រសើរជាងចង់កែទម្រង់ឱ្យរាជរដ្ឋាភិបាលដើរថយក្រោយ។

ពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សុំបញ្ជាក់ទៅកាន់មន្ត្រីរាជការថាកុំយល់ថាខ្ញុំធ្វើតាម សុខ ទូច»

សម្ដេចតេជោថា ការបើកលុយសុទ្ធបង្កមានបញ្ហាជាច្រើន និងហួសសម័យហើយ ដោយប្រាប់ទៅបណ្ឌិត សុខ ទូច ថាត្រូវពង្រឹងការគ្រប់គ្រងនៅរាជបណ្ឌិតសភាវិញជាជាងមកចង់ឱ្យរដ្ឋាភិបាលដើរត្រលប់ថយក្រោយវិញ។

សម្ដេចតេជោបន្ថែមថា៖ «អាបើកលុយផ្ទាល់នេះបង្កើតនូវបញ្ហាច្រើនណាស់។ គ្រាន់តែយើងបើកលុយតាមធនាគារយើងបានបណ្ដេញមន្ត្រីខ្មោចជាង ៣ម៉ឺននាក់» សម្ដេចសង្ឃឹមថាលោក សុខ ទូច ពិចារណាបញ្ហានេះឡើងវិញ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក