រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

នាយករដ្ឋមន្ត្រីចូលរួមមរណទុក្ខចំពោះអ្នកដែលស្លាប់ក្នុងអគ្គិភ័យកាស៊ីណូនៅប៉ោយប៉ែត

កំពត៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមមរណទុក្ខចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសម្លាប់មនុស្សជាង១០នាក់ និងរបួសរាប់សិបនាក់។

ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ព័ត៌មានបឋមគឺបានរកឃើញសាកសពចំនួន ១២នាក់ ខណៈមានការប៉ាន់ស្មានថាមាន ១៦នាក់ និងរបួសជាង ៦០នាក់។

សម្ដេចតេជោបានលើកឡើងថាកាលពីល្ងាចម្សិលមិញសមត្ថកិច្ចបានផ្អាកការរុករកសពជាបណ្ដោះអាសន្នសិនដោយសារបារម្ភការបាក់ស្រុតអាគារ តែព្រឹកនេះអាជ្ញាធរបានបន្តឡើងវិញហើយបន្ទាប់ពីពន្លត់ភ្លើងរលត់ទាំងស្រុងកាលពីយប់មិញ។

សម្ដេចតេជោថា៖ «នេះជាសោកនាដកម្មមួយនៅចុងឆ្នាំដែលជារឿងអាក្រក់»

សម្ដេចតេជោបន្ថែមថាចាប់ពីពេលនេះទៅត្រូវគិតគូរពីប្រព័ន្ធអគីភ័យក្នុងអាគារធំៗ ខណៈសម្ដេចបានបញ្ជាឱ្យរៀបចំសណ្ឋាប់ធ្នាប់នៅទីតាំងឆេះឱ្យបានឆាប់ដើម្បីបើកច្រកទ្វារអន្តរជាតិជាមួយថៃឡើងវិញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក