ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គិតត្រឹមយប់នេះអ្នកស្លាប់ក្នុងករណីឆេះកាស៊ីណូប៉ោយប៉ែតមានចំនួន ១៣នាក់ និងរបួសជាង ៥០នាក់

បន្ទាយមានជ័យ៖ ជាបឋមគិតត្រឹមយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គ្រោះអគ្គិភ័យឆាបឆេះដ៏ទ្រង់ទ្រាយធំនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត បានបណ្តាលឱ្យមនុស្ស ១៣នាក់បានស្លាប់ និងជាង ៥០នាក់រងរបួស។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC news នៅយប់ថ្ងៃនេះថា ជាបឋមអាជ្ញាធរបានរកឃើញសាកសពចំនួន ១៣នាក់ ដែលភាគច្រើនជាជនជាតិថៃ និងរងរបួសជាង ៥០នាក់។

បើតាមលោក សិទ្ធិ ឡោះ ភ្លើងមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយទេគិតមកដល់ម៉ោងនេះ ខណៈអាជ្ញាធរនៅតែបន្តស្វះស្វែងរុករកអ្នកដែលនៅជាប់គាំងក្នុងអគារ។

លោកបន្តថាជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត និងខ្លះទៀតបញ្ជូនទៅមន្ទីរពេទ្យស្រុកអារ័ញ្ញ ហើយសាកសពជនរងគ្រោះជាច្រើននាក់ទៀត ត្រូវបានបញ្ជូនមកតម្កល់ទុកនៅវត្តស្រះត្រាច។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គីមកុលមុនី បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC news ថា ក្នុងអគារកាស៊ីណូនោះមានភ្ញៀវមកលេងចំនួន ១ពាន់នាក់ មានបុគ្គលិកបម្រើការចំនួន ៥០០នាក់។

ក្នុងគ្រោះអគ្គិភ័យនេះបានបណ្តាលឱ្យឆេះអគារចំនួន៣ ដែលខូចស្ទើរទាំងស្រុង ដោយផ្តើមឆេះចេញពីអគារក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនដាយអឹមិនស៊ីធី នៅខាងត្បូងហើយបន្តឆេះតាមស្ពានរាលឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីខាងជើងផ្លូវ ហើយបន្តរាលដាលឆេះអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីដែលជាប់នៅខាងលិចមួយទៀត។

បើតាមព័ត៌មានបឋម មូលហេតុដែលធ្វើឱ្យអគ្គិភ័យនេះកើតឡើង គឺដោយសារឆ្លងចរន្តអគ្គិសនីយីប៉ាណូជាប់ពីដាននៅអគារជាន់ក្រោមក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី ដែលមានអគារ ១៧ជាន់ខាងត្បូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក