សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

BREAKING NEWS: នាយករដ្ឋមន្ត្រីសម្រេចឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញទី៦ និងឯកភាពឲ្យចាក់ជាប្រចាំក្នុង៦ខែម្ដង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្រេចឲ្យមានការចាក់វ៉ាក់សាំងមនុស្សជំរុញទី៤ និងទី៥ ដល់កុមារនិងក៏សម្រេចឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញទី៦ ដល់មន្ត្រីជួរមុខផងដែរ។ ជាមួយគ្នានេះគឺចាប់ពីពេលនេះតទៅគឺត្រូវតែមានការចាក់វ៉ាក់សាំងជាប្រចាំក្នុងរយៈពេល ៦ខែម្ដង។

ក្នុងសារសំឡេងពិសេសទាំងយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅបរទេសនិងបារម្ភអំពីការឆ្លងរាលដាលនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជាស្របពេលដែលប្រជាជនកម្ពុជាមួយចំនួនពុំបានទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញគ្រប់គ្រាន់។ នៅថ្ងៃនេះសម្ដេចតេជោបានបញ្ជាឲ្យចាក់វ៉ាក់សាំងដូសជំរុញទី៤ ដល់កុមារដែលមានអាយុពី ៣ឆ្នាំដល់ ៥ឆ្នាំ និងដូសជំរុញទី៥ ពីរកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ និងវ៉ាក់សាំងដូសទី៦ ដល់មន្ត្រីជួរមុខនិងប្រជាជនទូទៅ។

សម្ដេចតេជោបានគូបញ្ជាក់ថា៖ «នេះជាការរៀបចំដើម្បីធានាអំពីសុខភាពសុវត្ថិភាពដើម្បីប្រជាពលរដ្ឋរបស់យើង»។

ជាមួយគ្នានេះសម្ដេចតេជោ ក៏បានឯកភាពឱ្យមានការចាក់វ៉ាក់សាំងរៀងរាល់ ៦ខែម្ដងបន្ទាប់ពីវ៉ាក់សាំងចុងក្រោយផងដែរ។

សម្ដេចថា៖ «ធ្វើយ៉ាងដូច្នេះដើម្បីធានាថាប្រជាជនរបស់យើងមានភាពស៊ាំសហគមន៍រឹងមាំ។ បើមិនដូច្នោះទេនៅពេលដែលវ៉ាក់សាំងចុះខ្សោយ ភាពស៊ាំរបស់បុគ្គលម្នាក់ៗបានចុះខ្សោយ ងាយស្រួលក្នុងការវាយលុកដោយជំងឺជាពិសេសកូវីដ-១៩ ដើរកំពុងនៅមានវត្តមាននៅទូទាំងពិភពលោករាប់ទាំងនៅកម្ពុជាផងដែរ»។

សម្តេចតេជោបានជំរុញទៅដល់អ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំងទាំងអស់ឲ្យអញ្ជើញទៅទទួលចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា។

សម្ដេចតេជោ លើកឡើងថាបញ្ហានៅកម្ពុជាមិនមែនខ្វះវ៉ាក់សាំងជូនពលរដ្ឋនោះទេ បញ្ហានោះគឺពលរដ្ឋមួយចំនួនមិនបន្តទៅចាក់វ៉ាក់សាំង៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក