ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Update៖ រកឃើញសាកសពជិត២០នាក់ និងជួយសង្រ្គោះជិត៦០នាក់ក្នុងហេតុការណ៍អគ្គិភ័យនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ គិតត្រឹមរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ គ្រោះអគ្គិភ័យឆាបឆេះដ៏ទ្រង់ទ្រាយធំនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត បានបណ្តាលឱ្យមនុស្សជិត២០នាក់បានស្លាប់ និងជិត៦០នាក់ទៀតរងរបួស។

មកដល់ម៉ោង៤រសៀលនេះ បើទោះបីអគ្គិភ័យត្រូវបានរលត់នៅព្រឹកថ្ងៃនេះក្តី ក៏នៅតែបន្តមានផ្សែង និងអណ្តាតភ្លើងឆេះរាលដាលបន្តទៀត ខណៈកម្លាំងនគរបាលចម្រុះកំពុងតែស្វះស្វែងរកជនរងគ្រោះដែលជាប់នៅក្នុងអគារឆាបឆេះយ៉ាងញាប់ដៃញាប់ជើង។

បើតាមអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន ក្នុងអំឡុងមានអគ្គិភ័យដ៏សន្ធោសន្ធៅនេះ មានភ្ញៀវ និងបុគ្គលិកកាស៊ីណូជាប់លើអគារភ័យស្លន់ស្លោ ក៏បានលោតចុះពីលើអគារ បណ្តាលឱ្យស្លាប់ និងរបួស ដែលត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីប្រទេសថៃ និងមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ក្នុងគ្រោះអគ្គិភ័យនេះបានបណ្តាលឱ្យឆេះអគារចំនួន៣ដែលខូចស្ទើរទាំងស្រុង ដោយផ្តើមឆេះពីអគារក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនដាយអឹមិនស៊ីធី នៅខាងត្បូងហើយបន្តឆេះតាមស្ពានរាលឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីខាងជើងផ្លូវ ហើយបន្តរាលដាលឆេះអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីដែលជាប់នៅខាងលិច។

បើតាមព័ត៌មានបឋម មូលហេតុដែលធ្វើឱ្យអគ្គិភ័យនេះកើតឡើង គឺដោយសារឆ្លងចរន្តអគ្គិសនីយីប៉ាណូជាប់ពីដាននៅអគារជាន់ក្រោមក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី ដែលមានអគារ១៧ជាន់ខាងត្បូង។

ក្នុងឧបទ្ទវហេតុអគ្គីភ័ណឆាបឆេះកាស៊ីណូនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ក៏បានដឹកនាំក្រុមការងារអញ្ជើញចុះទីតាំងអគ្គីភ័យដោយផ្ទាល់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក