ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលឃុំពន្លៃ សុំទោស និងលុបចោលការឯកភាពឱ្យបើកអាជីវកម្មរោងពុម្ពស្របច្បាប់ផ្តាច់មុខ

បន្ទាយមានជ័យ៖ រដ្ឋបាលឃុំពន្លៃចេញលិខិតនិរាករណ៍ ចំពោះការស្នើសុំបើកអាជីវកម្មរោងពុម្ពស្របច្បាប់ផ្តាច់មុខនៅឃុំមួយក្នុងខេត្តបន្ទាយមានជ័យវិញ ក្រោយទទួលបានការរិះគន់យ៉ាងចាស់ដៃ។

កាលពីថ្ងៃទី២៧ ខែធ្នូ មេឃុំពន្លៃលោក គ្រីប ឡាំ និងតំណាងមេភូមិគោកតាសុខ បានចុះហត្ថលេខា យល់ព្រមតាមសំណើរបស់ឈ្មោះ ទន់ វីរៈ ដែលស្នើសុំបើកអាជីវកម្មបោះពុម្ពផ្តាច់មុខ នៅឃុំពន្លៃ ខេត្តបន្ទាយមានជ័យ។

ក្រោយលិខិតស្នើនោះត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម រងការរិះគន់ពីមហាជនជាច្រើន នៅថ្ងៃទី២៩ ខែធ្នូ លោកមេឃុំពន្លៃ នៃស្រុកភ្នំស្រុក បានចេញលិខិតនិរាករណ៍ លើការសម្រេចរបស់ខ្លួន និងសូមអភ័យទោសដល់មន្ត្រីរាជការគ្រប់ថ្នាក់ និងសាធារណជនទាំងអស់ ជាពិសេសពលរដ្ឋនៅភូមិទាំង៦ នៃឃុំពន្លៃផ្ទាល់។

ក្នុងលិខិតនោះលោកមេឃុំបានសរសេរថា៖ «បន្ទាប់ពីមានការរិះគន់ពីសំណាក់បងប្អូន និងឃុំខ្លួនឯងបានឃើញថា មានខុសឆ្គងឆកល្វែងពីផ្លូវច្បាប់ ដូចនេះ រដ្ឋបាលឃុំពន្លៃ សូមចេញលិខិតមោឃៈ និងនិរាករណ៍ចោល នូវលិខិតស្នើសុំបើកអាជីវរបស់លោក ទន់ វីរះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ»។

គួរឱ្យដឹងដែលថា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មានបុរសម្នាក់បានស្នើសុំបើកអាជីវកម្មបោះពុម្ពផ្តាច់មុខ នៅឃុំពន្លៃ ហើយក៏មានការឯកភាពពីមេឃុំពន្លៃ និងតំណាងមេភូមិគោកតាសុខផងដែរ តែមានការបែកធ្លាយលិខិតនោះ និង ចែកចាយជាច្រើន ទទួលបានការរិះគន់ និងមិនពេញចិត្តពីសំណាក់មហាជនដោយលើកហេតុផលច្បាប់អាជីវកម្មផ្សេងៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក