ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

វត្តមានកប៉ាល់ដឹកអ្នកដំណើរចាប់ផ្ដើមចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុឡើងវិញ

ព្រះសីហនុ៖ នាវាទេសចរណ៍ SEABOURN ENCORE បានដឹកនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកលេងកម្សាន្ដ និងចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ។

ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ធ្វើដំណើរពីប្រទេសថៃ ចូលមកសំចត នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅក្រុងព្រះសីហនុ ហើយនាវានេះ នឹងចាកចេញទៅវិញបន្ដឆ្ពោះទៅប្រទេសវៀតណាម ។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ក៏បានទៅទទួលស្វាគមន៍ដំណើរមកដល់របស់នាវាទេសចរណ៍ SEABOURN ENCORE ដែលបានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុផងដែរ បន្ទាប់ពីការអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារវិបត្តិនៃជម្ងឺកូវីដ-១៩ ។

គួរឱ្យដឹងផងដែលថា Seabourn Encore គឺជាកប៉ាល់ទេសចរណ៍ដ៏ប្រណិត មានប្រវែង ២១០ម៉ែត្រ ហើយមានបន្ទប់សម្រាប់ភ្ញៀវបានដល់ទៅ ៦០០នាក់ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក