ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីកសិកម្មកម្ពុជា១រូបដែលរងការចោទប្រកាន់ពីបទ «រត់ពន្ធស្វាកា្តម» ត្រូវបានតុលាការអាមេរិកដោះលែងឱ្យនៅក្រៅឃុំ

អាមេរិក៖ ប្រធានរដ្ឋបាលព្រៃឈើកម្ពុជា លោក គ្រី ម៉ះផល ត្រូវបានតុលាការអាមេរិកសម្រេចដោះលែងឱ្យនៅក្រៅឃុំ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួងកសិកម្មបានបញ្ជាក់ថា លោក គ្រី ម៉ះផល ត្រូវបានតុលាការអាមេរិកដោះលែងឱ្យនៅក្រៅឃុំ ក្រោយពីមានមេធាវីអាមេរិកចំនួន ២រូបជួយការពារក្តី តាមរយ:ការជួយជ្រោមជ្រែងចាំបាច់ និងទាន់ពេលវេលាពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងកសិកម្មបានសរសេរដូច្នេះថា៖ «ការធានាបាននូវយុត្តិធម៌សម្រាប់មន្ត្រីកម្ពុជាទាំងអស់ រួមទាំងលោក គ្រី ម៉ះផល ផងដែរ ដែលជួបបញ្ហាក្នុងពេលបំពេញបេសកកម្មនៅបរទេសដើម្បីផលប្រយោជន៍ជាតិ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា»

បើតាមក្រសួងកសិកម្ម ការសម្រេចដោះលែងលោក គ្រី ម៉ះផល គឺបង្ហោញពីជំហានដ៏វិជ្ជមានមួយដែលទើបសម្រេចបាន និងជាដំណឹងដ៏រីករាយ សម្រាប់លោកម៉ះផល និងក្រុមគ្រួសារ ជាពិសេសកូនៗរបស់លោក ក្រោយពីបែកគ្នា និងខកខានមិនបានទាក់ទងគ្នា អស់រយ:ពេលជាងមួយខែកន្លងមក។

ក្រសួងកសិកម្មបានគូសបញ្ជាក់ថា ករណីលោកម៉ះផលនឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការ ជាបន្តបន្ទាប់ទៀតនៅសហរដ្ឋអាមេរិក។

ក្រសួងកសិកម្មបានរៀបរាប់ដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ជំនួយផ្លូវច្បាប់ និងការគាំទ្រចាំបាច់ដល់លោកម៉ះផល រហូតសំណុំរឿងនេះឈានដល់ទីបញ្ចប់ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក»

សូមរំលឹកថា លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតស) នៅប្រទេសប៉ាណាម៉ាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចោទប្រកាន់ លោក គី្រ ប៉ះផល បទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក