ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

UPDATE: មនុស្ស ១០នាក់ស្លាប់ និងជិត ៦០នាក់រងរបួសក្នុងហេតុការណ៍ឆេះកាស៊ីណូនៅប៉ោយប៉ែត

បន្ទាយមានជ័យ៖ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ថា គ្រោះអគ្គិភ័យឆាបឆេះដ៏ទ្រង់ទ្រាយធំនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែតដែលចាប់ផ្តើមកើតឡើងនៅយប់ម៉ោងជិត ១២ ថ្ងៃទី២៨ ខែធ្នូ រហូតដល់ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបណ្តាលឱ្យមនុស្សចំនួន ១០នាក់បានស្លាប់ និងជិត ៦០នាក់ទៀតរងរបួស។

បើតាមលោក ង៉ោ ម៉េងជ្រួន ក្នុងអំឡុងមានអគ្គិភ័យដ៏សន្ធោសន្ធៅនេះ មានភ្ញៀវ និងបុគ្គលិកកាស៊ីណូជាប់លើអគារភ័យស្លន់ស្លោ ក៏បានលោតចុះពីលើអគារ បណ្តាលឱ្យស្លាប់ និងរបួស ដែលត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីប្រទេសថៃ និងមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

ក្នុងគ្រោះអគ្គិភ័យនេះបានបណ្តាលឱ្យឆេះអគារចំនួន៣ ដែលខូចខាតស្ទើរទាំងស្រុង ដោយផ្តើមឆេះពីអគារក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនដាយអឹមិនស៊ីធី នៅខាងត្បូងហើយបន្តឆេះតាមស្ពានរាលឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីខាងជើងផ្លូវ ហើយបន្តរាលដាលឆេះអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីដែលជាប់នៅខាងលិច។

បើតាមព័ត៌មានបឋម មូលហេតុដែលធ្វើឱ្យអគ្គិភ័យនេះកើតឡើង គឺដោយសារឆ្លងចរន្តអគ្គិសនីយីប៉ាណូជាប់ពីដាននៅអគារជាន់ក្រោមក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី ដែលមានអគារ១៧ជាន់ខាងត្បូង។

ក្នុងឧបទ្ទវហេតុអគ្គីភ័ណឆាបឆេះកាស៊ីណូនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ ក៏បានដឹកនាំក្រុមការងារអញ្ជើញចុះទីតាំងអគ្គីភ័យដោយផ្ទាល់ផងដែរ។

លោកបញ្ជាក់ថាគ្រោះអគ្គិភ័យនេះបានរលត់ទៅវិញនៅព្រឹកម៉ោង១១ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដោយប្រើកម្លាំងអន្តរាគមន៍កម្ពុជា និងថៃចំនួនជិត១ពាន់នាក់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនជិត ៣០គ្រឿង និងរថយន្តសង្គ្រោះជាង ២០គ្រឿង៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក