ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនម្នាក់ចង់ស្លាប់លើកទី១ត្រូវចាប់ទាន់ ប្រហែសភ្នែកបន្តិចទៅលោតពីលើអាគារជាលើកទី២បានសម្រេចតែមិនស្លាប់

ក្រុងព្រះសីហនុ៖ ជនជាតិចិនម្នាក់បានលោតពីលើអាគារជាន់ទី២ ចង់សម្លាប់ខ្លួនតែមិនស្លាប់គ្រាន់តែរបូសធ្ងន់នឹងត្រូវបានមិត្តភ័ក្របញ្ជូនទៅពេទ្យ។ រឿងរ៉ាវនេះកើតឡើងក្នុងក្រុងព្រះសីហនុ ល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចអ៊ីសហូលីដេហូថែល ស្ថិតនៅក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុបុរសជាជនជាតិចិនបានប្រុងលោតចុះពីលើបន្ទប់ខ្លួនស្នាក់នៅជាន់ទី២ ក្នុងហូថែលខាងលើ តែត្រូវបានមិត្តភក្ត្រឃើញក៏ជួយឃាត់ចាប់ចុះមកដល់ក្រោមម្តងរួចមកហើយ ។ មួយសន្ទុះក្រោយមកបុរសរូបនោះក៏រត់ទៅក្នុងបន្ទាប់ធ្វើសកម្មភាពលោតម្តងទៀត ធ្លាក់មកបុកបង្កាន់ដៃជាន់ទី១ រួចទើបធ្លាក់ដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ ប៉ុន្តែស្លាប់មិនបានសម្រេចនោះទេ ។

ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍សង្កាត់លេខ២ ក៏បានចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែង ។

បច្ចុប្បន្ន សមត្ថកិច្ចបានអញ្ចើញមិត្តភក្ត្រជនជាតិចិនរូបនោះ និងអ្នកគ្រប់គ្រងហូថែលខាងលើយកទៅសួនាំ និងស្រាវជ្រាវពីប្រភពករណីនេះជាបន្តទៀត ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក