ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្រ្តីការពារជាតិ និងចារកម្មនៃតួកគី និងស៊ីរី ជួបប្រជុំត្រីភាគីនៅប្រទេសរុស្សី

តួកគី៖ រដ្ឋមន្រ្តីការពារជាតិ និងប្រធានផ្នែកចារកម្មតួកគីបានជួបជាមួយសមភាគីស៊ីរីនៅរដ្ឋធានីម៉ូស្គូ ប្រទេសរុស្សី កាលពីថ្ងៃទី២៨ ខែធ្នូ ដែលជាសញ្ញាណច្បាស់លាស់មួយនៃការធ្វើឱ្យមានភាពប្រក្រតីឡើងវិញនូវទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស់ ក្រោយពីការផ្ទុះឡើងនូវសង្គ្រាមស៊ីរីដ៏រ៉ាំរ៉ៃជាងមួយទស្សវត្ស។ 

រដ្ឋមន្រ្តីការពារជាតិតួកគី Hulusi Akar និងលោក Hakan Fidan ប្រធានអង្គភាពចារកម្មជាតិតួកគី បានជួបប្រជុំជាមួយរដ្ឋមន្រ្តីការពារជាតិស៊ីរី លោក Ali Mahmoud Abbas និងលោក Ali Mamlouk ប្រធានអង្គភាពចារកម្មជាតិស៊ីរី រួមជាមួយវត្តមានរដ្ឋមន្រ្តីការពារជាតិរុស្សី លោក Sergei Shoigu។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិតួកគី។ 

បើផ្អែកតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិតួកគីបានឱ្យដឹងថា ក្នុងជំនួបនេះភាគីពាក់ព័ន្ធបានពិភាក្សាទៅលើបញ្ហាពាក់ព័ន្ធនឹងវិបត្តិនៅក្នុងប្រទេសស៊ីរី បញ្ហាជនភៀសខ្លួនស៊ីរី និងកិច្ចខិតខំប្រឹងប្រែងនៃការប្រយុទ្ធរួមគ្នាប្រឆាំងនឹងអង្គការភេរវកម្មទាំងអស់ដែលមានមូលដ្ឋាននៅលើទឹកដីស៊ីរីជាដើម។ សេចក្តីប្រកាសព័ត៌មានដដែលក៏បានបន្ថែមថា ភាគីទួរគី រុស្ស៊ី និងស៊ីរីបានយល់ព្រមបន្តលើកិច្ចប្រជុំត្រីភាគីផ្សេងទៀតនាពេលខាងមុខ។

កាលពីពេលថ្មីៗនេះ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសថា លោកបានស្នើទៅសមភាគីរុស្ស៊ី លោក Vladimir Putin បង្កើតយន្តការត្រីភាគីជាមួយរុស្ស៊ី និងស៊ីរី ដើម្បីពន្លឿនដល់ទំនាក់ទំនងការទូតរវាងទីក្រុងអង់ការ៉ា និងទីក្រុងដាម៉ាស។ លោកក៏ធ្លាប់បានប្រកាសថា លោកចង់មានជំនួបផ្ទាល់ទ្វេរភាគីជាមួយប្រធានាធិបតីស៊ីរីលោក Bashar al-Assad ផងដែរ។

គួរបញ្ជាក់ថា ក្រោយការវាយប្រហារដោយគ្រាប់បែកផ្ទុះដ៏សាហាវមួយនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីខែមុន ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានបញ្ជាក់ថា ប្រទេសទួរគីនឹងធ្វើប្រតិបត្តិការមួយនៅភាគខាងជើងប្រទេសស៊ីរីលើគោលដៅដែលមានទំនាក់ទំនងជាមួយកងជីវពល YPG ដែលរដ្ឋាភិបាលទីក្រុងអង់ការ៉ាជឿជាក់ថាជាសម្ព័ន្ធមួយនៃបក្សពលករឃឺត ដែលជាគណបក្សក្រៅច្បាប់មួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក