ភ្នំពេញ៖ នៅថ្ងៃទី២៩ ធ្នូ ២០២២នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១៦នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ធ្នូ ២០២២។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៥៦៤នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៤១៧នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧៤១ករណី(ជាប្រភេទអូមីក្រុង) ៕