ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មអាជ្ញាកណ្តាលកីឡាប្រដាល់ ក្រោយកីឡាករវៃខុសលក្ខន្តិកៈ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញមុខរិះគន់ករណីអាជ្ញាកណ្តាលកីឡាប្រដាល់ក្បាច់គុនខ្មែរ ដែលមិនហ៊ានកាត់សេចក្តីលើកីឡាករដែលវាយខុសលក្ខន្តិកៈ។

ការនិយាយរិះគន់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈហ្វេបុករបស់សម្តេច ក្រោយពេលអាជ្ញាកណ្តាល ក៏ដូចជាគណៈកម្មការការប្រកួតដែលមិនបានសម្រេចការឈ្នះ និងចាញ់ ចំពោះការប្រកួតផ្តាច់ព្រ័ត្ររវាងកីឡាករប្រដាល់ ឃឹម បូរ៉ា និង ម៉ឺន មេឃា ដែលបានធ្វើខុសលក្ខន្តិកៈ។

សម្តេចតេជោ បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុកថា «ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មី ដោយកំណត់លក្ខខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផល និងលើកពេលទៅប្រកួតនៅពេលក្រោយ»។

សម្តេចតេជោបន្តថា «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហម ដោយដេញចេញ ឬពិន័យបាល់១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ»។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ សម្តេចតេជោ ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ។

ភ្លាមៗបន្ទាប់ពីការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញការប្រតិកម្មនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC បានសម្រេចឱ្យកីឡាករ ឃីម បូរ៉ា ឈ្នះការប្រកួតតែម្តង ដោយមិនលើកពេលការប្រកួតនោះឡើយ។

លោក ស៊ីថូ ណាថាន់ អ្នកគ្រប់គ្រងផ្នែកកីឡានៅ CBS បានគូសបញ្ជាក់លើហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយស្ថានីយទូរទស្សន៍ CNC សម្រេចមិនលើកពេលប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រដាល់ អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ដោយប្រគល់ជ័យលាភីឲ្យទៅ ឃីម បូរ៉ា»។

បើតាមលោក ស៊ីថូ ណាថាន់ បានបញ្ជាក់ថា ជ័យជម្នះនេះ កីឡាករ ឃីម បូរ៉ា ឈ្នះខ្សែក្រវាត់មួយ និងថវិកា ៥ពាន់ដុល្លារ។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោលជល់កំពូលជើងឯក» នៅសង្វៀន CBS រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា។

ការប្រកួតដល់ទឹកទី៣ កីឡាករ ម៉ឺន មេឃា បានចាប់បោកកីឡករ ឃឹម បូរ៉ា ឱ្យសន្លប់ស្តូកស្តឹងលើសង្វៀន ដែលខុសនឹងលក្ខន្តិកៈនៃការប្រកួត។ ភ្លាមៗនោះ គណៈកម្មការនៃការប្រកួត បានសម្រេចលើកពេលប្រកួតទៅពីរសប្តាហ៍ក្រោយ ដោយមិនសម្រេចឱ្យ ម៉ឺន មេឃា ចាញ់ការប្រកួតនោះឡើយ។

ការសម្រេចបែបនេះ បាននាំឱ្យមានការប្រតិកម្មជាខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក