វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រុមប្រឹក្សាភាសាជាតិធ្វើបច្ចុប្បន្នភាពវចនានុក្រមខ្មែរ២០២២ ដាក់ឱ្យប្រើប្រាស់លើប្រព័ន្ធទូរស័ព្ទ

ភ្នំពេញ៖ ក្រុមប្រឹក្សាភាសាជាតិបានធ្វើបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងបានបង្កើតជាទម្រង់សុសវែរដែលអាចប្រើប្រាស់បាននៅក្នុងទូរសព្ទឆ្លាតប្រព័ន្ធ IOS និង Android។ ក្រុមប្រឹក្សាជាតិភាសាខ្មែរនឹងដាក់ឱ្យដំណើរការសាកល្បងសុសវែរវចនានុក្រមខ្មែរឆ្នាំ២០២២ នេះនៅក្នុងទូរសព្ទឆ្លាតទាំង២ប្រព័ន្ធ ក្នុងរយៈពេល ៣ខែ ចាប់ពីចុងឆ្នាំ២០២២ នេះតទៅ។

សាធារណជនទាំងអស់អាចទាញយកវចនានុក្រមខ្មែរបច្ចុប្បន្នកម្ម (Khmer Dictionary 2022) បានតាមរយៈ App Store សម្រាប់ទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធ IOS និង Google Play សម្រាប់ទូរស័ព្ទដែលប្រើប្រាស់ប្រតិបត្តិការ Android។

ដើម្បីធ្វើឱ្យសុសវែរវចនានុក្រមកាន់តែល្អប្រសើរ ក្នុងពេលសាកល្បងប្រើប្រាស់សុសវែរវចនានុក្រមនេះ ប្រសិនបើសាធារណជន ជាពិសេសអ្នកស្នេហាអក្សរសាស្ត្រខ្មែររកឃើញកំហុសដែលកើតឡើងដោយអចេតនាណាមួយ សូមមេត្តាផ្តល់មតិយោបល់ស្ថាបនាទាំងបញ្ហាភាសាវិទ្យានិងបញ្ហាបច្ចេកទេសតាមរយៈទូរសព្ទ ០១១ ៧៣៤ ៩៩២ វេបសាយ : https://nckl.rac.gov.kh ហ្វេសប៊ុក : ក្រុមប្រឹក្សាជាតិភាសាខ្មែរ-កជភខ (https://www.facebook.com/NCKLCambodia) អ៊ីមែល: nckl.home@rac.gov.kh៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក