ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆេះខ្ទេចអាគារស្នាក់នៅរបស់បុគ្គលិករដ្ឋក្នុងខេត្តបាត់ដំបងខូចខាតសម្ភារៈអស់ជាង ៧ម៉ឺនដុល្លារដោយមិនដឹងមូលហេតុ

បាត់ដំបង៖ អគ្គិភ័យមួយបានឆាបឆេះអគារបុគ្គលិករបស់រដ្ឋ ១ខ្នងផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង ០០និង៤០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោង ស្ថិតក្នុងក្រុមទី២២ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ករណីអគ្គិភ័យកើតឡើងនេះដែរបណ្តាលឲ្យឆេះអគារបុគ្គលិករបស់រដ្ឋ ១ខ្នង ៤បន្ទប់ សម្រាប់ស្នាក់នៅ ៤គ្រួសារ ដែលមានទំហំ ៦ម៉ែត្រx៣៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងថ្មប្រក់ស៊ីប្រូ (ខូចខាត ៩០%) ដែលមានគ្រួសាររងគ្រោះទី ១.ឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ១២០,០០០,០០០រៀល។ ទី២. ឈ្មោះ ហ៊ីង សាង ភេទស្រី អាយុ ៧០ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារក្នុងបន្ទប់ខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ២០,០០០,០០០រៀល ។ ទី៣. ឈ្មោះ ញ៉ុង សួន ភេទប្រុស អាយុ ៧២ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារៈខូចខាតមាន ម៉ូតូ ១គ្រឿង និងសម្ភារមួយចំនួនខូចខាតទាំងស្រុង គិតជាទឹកប្រាក់ប្រហែល ២០,០០០,០០០រៀល។ ទី៤. ឈ្មោះ ជួរ រតន: ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅក្នុងភូមិអូរញរ ឃុំបឹងព្រីង សម្ភារក្នុងបន្ទប់ខូចខាតគ្មានសល់ សរុបគិតជាទឹកប្រាក់ទាំងអស់ប្រហែល ១៦០,០០០,០០០រៀល ( មួយរយហុកសិបលានរៀល ) ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះដែរភ្លាមៗនោះសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ ៤គ្រឿង ក្នុងនោះរថយន្តស្រុក ១គ្រឿង និងរថយន្តការិយាល័យ ៣គ្រឿង) ដោយប្រើប្រាស់ទឹកអស់ ៥ឡាន ទើបគ្រប់គ្រងបានទាំងស្រុងមិនឱ្យឆេះរាលដាលបន្ត ចំណែកមូលហេតុកំពុងធ្វើការស្រាវជ្រាវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក