ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតអ្នកសិល្បៈផ្នែកល្ខោននិងកំប្លែង ផន សុផារី ចេញមុខបកស្រាយ ខណៈមហាជនចេញមតិអវិជ្ជមានមកកាន់កូនស្រីខ្លួន “អែលលី”

ភ្នំពេញ៖ អូនតូច អែលលី កូនស្រីរបស់អតីតអ្នកកំប្លែង អ្នកនាង ផន សុផារី ដែលកំពុងទទួលបានការគាំទ្រពីមហាជនជាច្រើន ពេលនេះបានផ្ទុះការវែកញែកយ៉ាងខ្លាំងលើបណ្តាញសង្គម ខណមហាជនមួយភាគធំប្រតិកម្មចំពោះមតិមួយចំនួនដោយថាប្រកាន់សូម្បីក្មេងអាយុទើប ២ឆ្នាំ។

កូនស្រីទី២ របស់អ្នកនាង ផន សុផារី ឈ្មោះ វណ្ណារ៉ា រីអ៊ែលលី ហៅ អែលលី ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនដោយសារភាពក្រមិចក្រមើមគួរឱ្យស្រលាញ់ គួរឱ្យខ្នាញ់ និងឆ្លាតចេះធ្វើមុខប្លែកៗ ស្រាប់តែថ្មីៗនេះក៏រងការស្តីបន្ទោសដោយសារឃ្លីបវិដេអូពីអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តអូនតូច ទៅញ៉េះញ៉ោះ និងច្បិចថ្ពាល់ពេលនោះអ៊ែលលី ក៏ស្ដោះទឹកមាត់ដាក់វិញភ្លាមៗ។

ក្រោយមានការចែកចាយឃ្លីបវីដេអូនោះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ថា គ្រួសារអ្នកនាង ផន សុផារី មិនចេះប្រដៅកូន ទម្រើសកូនឡើងខូច ជាដើម។

ស្របពេលនោះដែល អ្នកនាង ផនសុផារី ក៏បានបកស្រាយថា កូនស្រីខ្លួនមានឈាមជ័រជាអ្នកសិល្បៈ បានផ្តល់សំណើចដល់មហាជន តែក៏ជាកុមារឋិតក្នុងវ័យកំពុងបង្ហាត់បង្រៀន និងកែតម្រូវ។

អ្នកនាងថា៖ «អែលលី ជាកុមារមានអាយុត្រឹម ២ខួប និងមានឈាមជ័រជាអ្នកសិល្បះដែលនាំសំណើច និងក្តីសុខដល់មនុស្សគ្រប់គ្នា ប៉ុន្តែនាងនៅតែជាកុមារតូចមួយរូបដែលមានសិទ្ធទទួលបានការគាំទ្រ លើកទឹកចិត្ត បង្ហាត់បង្រៀន និង កែតម្រូវ។ បងប្អូនដែលមានគំនិតអគតិ និងប្រើសម្តីមិនសមរម្យលើគាត់ គួរពិចារណាផងថា តើអស់លោកប្រមាថលើកុមារ បង្កើតជាការចែករំលែកភាសារមិនល្អ តើនេះជាទង្វើរគួរឲ្យគោរពដែលឬទេ»?

អតីតអ្នកសិល្បះចម្រុះរូបនេះក៏បានសុំទោសទៅកាន់មហាជនមួយចំនួនដែលរិះគន់ កូនស្រីរបស់ខ្លួន និងសំណូមពរកុំឱ្យមានការប្រកាន់ ព្រោះគាត់នៅតូចមិនទាន់ដឹងអ្វីច្រើននៅឡើយ។

អ្នកនាងបានលើកឡើងថា៖ «តាំងនាមអោយក្រុមគ្រួសារផ្ទាល់ សូមសម្តែងការអរគុណដល់អ្នកគាំទ្រអែលលីទាំងអស់ និង ការស្រលាញ់ដល់គាត់ ហើយគ្រួសារទាំងមូល និងខិតខំណែនាំអោយនាងក្លាយជាកុមារ គំរូ និងមានសម្ថភាពខ្ពស់ដើម្បីក្លាយជាមនុស្ស ដែលញាតិផងទាំងពួងស្រលាញ់រាប់អាន។ ជាពិសេស ក៏សូមបញ្ជាក់ សម្រាប់មតិអវិជ្ជមាន ជាន់ពន្លិច អោយពិចារណាឡើងវិញថា កុមារមានសិទ្ធទទួលបានការគាំពារ និង ផ្តល់ការសិក្សា មិនមែនសម្រាប់ជាប្រធានបទលេងសើចរបស់ជនអគតិម្នាក់ណាទេ។ សូមអរគុណ !!»

ដោយឡែកក៏មានមហាជនផ្សេងទៀត បានប្រតិកម្មទៅលើអ្នកដែលបញ្ចេញមតិរិះគន់ដោយថា “ប្រកាន់សូម្បីក្មេងអាយុ ២ឆ្នាំ” ជាមួយគ្នានេះដែរនេះ អ្នកនាង ស្រីអូនសម្រស់ធម្មជាតិ ក៏បានបង្ហោះសារដែលថា «បងប្អូនអើយក្មេងអាយុ ២ឆ្នាំទេ មិនដឹងអីទេ ម្ដាយឪពុកគាត់ក៏មិនមែនបណ្ដោយកូនអោយដើរខុសផ្លូវដែរ ប៉ុន្ដែក្មេងតូចពេកគាត់មិនទាន់ចាស់ នៅតែជាក្មេងដដែល សង្ឃឹមបងប្អូនមិនប្រកាន់គាត់ បើបងប្អូនបាននៅក្បែរគ្រួសារគាត់ ទើបដឹងថាគ្រួសារគាត់មានគុណតម្លៃល្អណាស់»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក