ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្លិប Chelsea នាំយកខ្សែប្រយុទ្ធស្បែកជើងមាសពីលីគកំពូលណ័រវេយ៍

អង់គ្លេស​៖ ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងជាបឋមមួយក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រ David Datro Fofana ពីក្លិបជើងឯកលីគកំពូលណ័រវេយ៍ Molde FK។ នេះបើតាមការបញ្ជាក់ពីភាគីក្លិបណ័រវេយ៍ឱ្យដឹងនៅថ្ងៃនេះ។

យ៉ាងណាមិញ បើតាមព័ត៌៌មានប្រភពដដែលបានឱ្យដឹងថា កិច្ចព្រមព្រៀងផ្ទេរកីឡាករវ័យ ២០ឆ្នាំរូបនេះ មិនត្រូវបានទម្លាយឱ្យដឹងពីតម្លៃពិតប្រាកដឡើយ ខណៈរូបគេនឹងត្រូវចូលរួមជាមួយក្លិប Chelsea ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះតទៅ។ បើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា Chelsea បានព្រមព្រៀងទិញយកកីឡាកររូបនេះក្នុងតម្លៃប្រមាណ ១៣,១លានដុល្លារអាមេរិក ដែលជាតម្លៃផ្ទេរក្នុងកំណត់ត្រាបាល់ទាត់ណ័រវេយ៍។ 

Fofana ទើបតែបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកូឌីវ័រ ក្នុងជ័យជម្នះ ៤-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីខែវិច្ឆិកាកន្លងទៅ ទល់នឹងប្រទេសប៊ូរុនឌី។ 

កីឡាករ David Datro Fofana ផ្ទេរមកពីក្លិប AFAD Djékanou នៃលីគអាជីពប្រទេសកូឌីវ័រ មកកាន់ទ្វីបអឺរ៉ុបចូលរួមជាមួយក្លិប Molde កាលពីឆ្នាំ២០២១ និងបានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ (Top Scorers) ប្រចាំលីគណ័រវេយ៍រដូវកាល ២០២២ ដោយរកគ្រាប់បាល់បញ្ចូលទីបាន ១៥គ្រាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក