វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

BREAKING NEWS: រកឃើញសាកសពចំនួន ២នាក់ ខណៈអគ្គីភ័យបន្តឆាបឆេះកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធី ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ករណីអគ្គីភ័យឆាបឆេះ នៅកាស៊ីណូហ្គ្រែនដាយអឹមិនស៊ីធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រកឃើញសពស្លាប់ពីរនាក់ នៅលើដំបូលអគារ រហូតមកទល់ម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ខណៈអគ្គីភ័យកំពុងឆាបឆេះនៅឡើយ សមត្ថកិច្ចកំពុងធ្វើការអន្តរាគមពន្លត់ និងសង្គ្រោះបន្ត។

ជាក់ស្តែងគេឃើញសាកសពមនុស្សប្រុសចំនួន ២នាក់ ទើលលើអគារខាងកើតក្បែរកន្លែងកើតហេតុ សាកសពមួយត្រូវបានបែកក្បាលខ្ទិច ចំណែកសពមួយទៀត ត្រូវបានបាត់ជើង ដែលអ្នកឃើញហេតុការណ៍បានប្រាប់ថា សពទាំងនេះ គឺបានលោតខណៈដែលភ័យស្លន់ស្លោរពេលអគ្គីភ័យឆាបឆេះដំបូង នៅអំឡុងម៉ោង១១យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ក្រៅពីសាកសពបានស្លាប់ទើលលើដំបូលអគារនេះ ជនរងគ្រោះជាច្រើននាក់ ដែលបានលោត និងត្រូវបានសមត្ថកិច្ចអាជ្ញាធរជួយសង្គ្រោះ ដោយយករថយន្តសង្គ្រោះដឹកបន្តគ្នាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក