លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

BREAKING NEWS: ផ្ទុះអាវុធបាញ់តដៃគ្នានៅខណ្ឌដង្កោបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់

ភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបាញ់តដៃគ្នាបានកើតឡើងបណ្តាលឱ្យមន្រ្តីនគរបាលម្នាក់បានស្លាប់។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

អធិការដ្ឋាននគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានEAC News ថា ក្នុងហេតុការណ៍ផ្ទុះអាវុធនោះបានបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់ត្រូវបានជនសង្ស័យគ្រឿងញៀនបាញ់សម្លាប់អំឡុងពេលដែលសមត្ថកិច្ចចុះបង្រ្កាបបទក្រុមអ្នកជួញដូរល្មើសគ្រឿងញៀន។ 

បើតាមលោកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខាងមន្ត្រីនគរបាលខណ្ឌដង្កោបានសហការជាមួយសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ចុះស្ទាក់ចាប់បានរថយន្តមួយគ្រឿង ដោយឃាត់បានជនសង្ស័យចំនួន០៣នាក់ ក្នុងនោះស្រី១នាក់ និងប្រុស២នាក់៕

Credit: BTV



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក