សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីកត់សម្គាល់ចំនួន៦ចំណុចក្នុងការដឹកនាំរដ្ឋនៅឆ្នាំ២០២២

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ភាពលេចធ្លោចំនួន៦ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងការដឹកនាំរដ្ឋក្នុងឆ្នាំ២០២២។ ការកត់សម្គាល់នេះធ្វើឡើងក្នុងពេលសម្ដេចតេជោជួបជាមួយអ្នកលេងបណ្ដាញសង្គមចំនួន២៥នាក់ នៅវិមានសន្ដិភាព រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។

ជំនួយការសម្ដេចតេជោ គឺលោក អ៊ាង សុផល្លែត បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថាចំនុចទាំង៦ដេលសម្ដេចតេជោបានកត់សម្គាល់នោះគឺ ការរក្សាបានស្ថិរភាពនយោបាយនៅកម្ពុជា ការសម្រេចជោគជ័យនៃការបោះឆ្នោតឆ្នាំ២០២២ ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ការគ្រប់គ្រងសេដ្ឋកិច្ច ការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ និងការដឹកនាំអាស៊ានបានដោយជោគជ័យ។

ឆ្នាំ២០២២ នេះគឺជាឆ្នាំដែលកម្ពុជាបើកសង្គមសេដ្ឋកិច្ចទាំងស្រុង ខណៈជាពេលដែលកម្ពុជារៀបចំការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងដឹកនាំអាស៊ានផងដែរ។ ឃើញថាបើទោះបីជាមានភាពមមាញឹក និងត្រូវរៀបចំកិច្ចការជាច្រើន តែរដ្ឋាភិបាលកម្ពុជានៅតែរក្សាបានភាពរឹងមាំ និងសម្របសម្រួលគ្រប់បញ្ហាដែលកើតមានក្នុងឆ្នាំ២០២២នេះបាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក