ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«ត្រីឆ្លាមបបែល» ដ៏កម្រមួយក្បាលទម្ងន់៧០គីឡូក្រាម ត្រូវបានលែងចូលក្នុងព្រែកកំពង់បាយ

កំពត៖ «ត្រីឆ្លាមបបែល» ដែលមានឈ្មោះជាភាសាអង់គ្លេស «Shark ray» ជាប្រភេទត្រីសមុទ្រជិតផុតពូជមួយក្បាលទម្ងន់៧០គីឡូក្រាមត្រូវបានអ្នកនេសាទប្រទះឃើញនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតកាលពីម៉ោង១២កន្លះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន្ទ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News តាមទូរសព្ទថា «ត្រីឆ្លាមបបែល» មួយក្បាលនេះ ត្រូវបានអ្នកនេសាទម្នាក់ប្រទះឃើញវាហែលមកនៅក្បែរកំពង់ទូករបស់គាត់ ហើយអ្នកនេសាទក៏បានរាយការណ៍មករដ្ឋបាលជលផលខេត្ត។ ភ្លាមៗ រដ្ឋបាលជលផលខេត្តបានចុះត្រួតពិនិត្យ និងលែងវាទៅក្នុងព្រែកកំពង់បាយវិញដើម្បីការពារអាយុជីវិត។

លោក ស សូរិន្ទ បានបញ្ជាក់ថា នេះលើកទី១ហើយដែលរដ្ឋបាលជលផលខេត្តប្រទះឃើញរូបរាង «ត្រីឆ្លាមបបែល» មួយក្បាលនោះ ខណៈវាជាត្រីដែលជិតផុតពូជនៅលើពិភពលោក។

បើតាមលោក សូរិន្ទ «ត្រីឆ្លាមបបែល» មួយក្បាលនេះ ប្រហែលជារស់នៅក្នុងតំបន់ទឹកសមុទ្រជ្រៅក្នុងដីល្បាប់ខេត្តកំពត ហើយក៏វាចូលចិត្តរស់នៅតំបន់ទឹកភ្លាវ។ លោកនិយាយថា៖ «ប្រហែលជាកំពតសម្បូរតំបន់ទឹកភ្លាវ បានវាហែលមកឆ្នេរបានជាប្រទះឃើញវា»

លោកបន្តថា ក្រោយពីបានលែងត្រីដ៏កម្រមួយនេះ រដ្ឋបាលជលផលខេត្តបានផ្សព្វផ្សាយដល់ពលរដ្ឋ ជាពិសេសអ្នកនេសាទឱ្យរួមគ្នាថែរក្សា អភិរក្សនូវត្រីប្រភេទមួយនេះ។

គូសបញ្ជាក់ថា «ត្រីឆ្លាមបបែល» (Shark ray) ជាប្រភេទត្រីដែលរស់នៅសមុទ្រអាត្លង់ទិកខាងកើត និងសមុទ្រមេឌីទែរ៉ាណេ ហើយវាត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាសត្វជិតផុតពូជ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក