ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ត្រីឆ្នាំនេះអំណោយផល! រដ្ឋបាលជលផលអំពាវនាវពលរដ្ឋនិយមធ្វើប្រហុក និងផ្អក រួសរាន់ទៅទិញត្រី

ភ្នំពេញ៖ រដ្ឋបាលជលផលបានអំពាវនាវពលរដ្ឋដែលនិយមធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី រួសរាន់ទៅទិញត្រី ខណៈចុងឆ្នាំនេះរហូតដល់ដើមឆ្នាំ២០២៣ត្រីអំណោយផលច្រើន។

រដ្ឋបាលជលផលបានសង្កេតឃើញថាក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀងនៅរដូវនេសាទឆ្នាំ២០២២-២០២៣ ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល។

រដ្ឋបាលជលផលបានអំពាវនាវដល់ពលរដ្ឋអញ្ជើញមកទិញត្រីតាមពេលវេលាកំណត់។ ជាមួយគ្នានេះ រដ្ឋបាលជលផលបានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ បង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក