ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខណ្ឌសែនសុខសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារទឹកថ្លា

(ភ្នំពេញ) : អាស្រ័យដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១” ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាល រដ្ឋបាលខណ្ឌសែនសុខ បានសម្រេចជាបន្ទាន់ផ្អាកដំណើរការបណ្តោះអាសន្នផ្សារទឹកថ្លា និងការលក់ដូរនៅជុំវិញទីតាំងខាងលើទាំងអស់ក្នុងភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ការផ្អាកបណ្តោះអាសន្នខាងទីតាំងខាងលើនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ដល់បងប្អូនអាជីវករ អតិថិជ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។  នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌសែនសុខ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។

អភិបាលខណ្ឌសែន លោក ម៉ូវ ម៉ានិត បានអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារទឹកថ្លា ហើយមានអាការៈសង្ស័យ សូមប្រញ៉ាប់រួសរាន់ទៅយកសំណាក់តេស្តរកមេរោគ កូវីដ-១៩ ជាបន្ទាន់នៅ ផ្លូវ A ខាងត្បូងផ្សារពិភពថ្មី ឈូក មាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ កុំបីខាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក