ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អាមេរិក ត្រៀមបន្ថែមវិធានការសុខាភិបាលលើអ្នកដំណើរមកពីប្រទេសចិន

អាមេរិក៖ រដ្ឋាភិបាលអាមេរិកទំនងជានឹងដាក់ចេញនូវវិធានការបង្ការជំងឺកូវីដ-១៩ ទៅលើអ្នកដំណើរចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកដែលបានធ្វើដំណើរចេញពីប្រទេសចិន។ ការដាក់ចេញនូវវិធានការសុខាភិបាលនេះធ្វើឡើងជុំវិញការព្រួយបារម្ភអំពី "កង្វះខាតតម្លាភាពនៃទិន្នន័យ" របស់អាជ្ញាធរសុខាភិបាលចិន ជុំវិញករណីឆ្លងកូវីដ-១៩ របស់រដ្ឋាភិបាលក្រុងប៉េកាំង។

គួរបញ្ជាក់ថា ការដាក់ចេញនូវវិធានការសុខាភិបាលនេះធ្វើឡើង ក្រោយពេលដែលបណ្តាប្រទេសធំៗនានាដូចជាជប៉ុន ឥណ្ឌា និងម៉ាឡេស៊ី ជាដើម បានប្រកាសពីការរឹតបន្តឹងចំពោះអ្នកធ្វើដំណើរពីប្រទេសចិនចូលមកកាន់ប្រទេសរបសស់ខ្លួន ដោយការព្រួយបារម្ភពីការរាលដាលនៃវីរុសកូវីដ-១៩ដែលមានការកើនឡើងក្នុងប្រទេសចិន។

ជប៉ុន បានទាមទារឱ្យមានលទ្ធផលតេស្តអវិជ្ជមានពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានភ្លាមៗ មុននឹងអនុញ្ញាតឱ្យចូលមកកាន់ទឹកដីរបស់ខ្លួន ខណៈម៉ាឡេស៊ីឯណេះវិញបានដាក់ចេញនូវវិធានការតាមដានបន្ថែមសម្រាប់អ្នកដំណើរមកពីប្រទេសចិន។ 

គួរឱ្យដឹងថា នៅតាមបណ្តាមន្ទីរពេទ្យ និងកន្លែងរៀបចំបុណ្យសពមួយចំនួនក្នុងប្រទេសចិនមានភាពមមាញឹកជាខ្លាំង ខណៈដែលប្រទេសមានប្រជាជនប្រមាណ ១,៤ពាន់លាននាក់នេះមិនបានបញ្ចេញទិន្នន័យជាក់លាក់បន្ថែមអំពីអ្នកស្លាប់ និងអ្នកឆ្លងថ្មីប្រចាំថ្ងៃដូចមុនឡើយ។ តាមទិន្នន័យប្រកាសកាលពីថ្ងៃចន្ទ មានការរាយការណ៍អ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ត្រឹមតែម្នាក់ប៉ុណ្ណោះក្នុងមួយសប្តាហ៍។ តួលេខនេះបានបណ្តាលឱ្យមានភាពមន្ទិលសង្ស័យជាខ្លាំងពីអ្នកតាមដាន​ និងអ្នកជំនាញសុខាភិបាល ដែលវាមិនមានភាពស៊ីសង្វាក់គ្នាទាល់តែសោះ បើធៀបជាមួយប្រទេសដែលមានប្រជាជនតិចជាង ហើយចាប់ផ្តើមបើកប្រទេសឡើងវិញ។

កាលពីពេលថ្មិៗនេះ ប្រទេសចិនបានប្រកាសលុបចោលកាតព្វកិច្ចធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីក្រៅប្រទេស ចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣តទៅ ដែលជាការលុបចោលវិធានចត្តាឡីស័កលើកដំបូងចាប់តាំងពីប្រកាសអនុវត្តកាលពីខែមីនា ឆ្នាំ២០២០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក