ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្លិប PSG បញ្ជាក់ពីពេលវេលាដែល Messi ត្រឡប់មកទឹកដីបារាំងវិញ

បារាំង៖ Lionel Messi នឹងវិលត្រឡប់ទៅកាន់ប្រទេសបារាំងវិញ ដើម្បីចូលរួមហ្វឹកហាត់ជាមួយក្លិបអាជីពរបស់ខ្លួនគឺ Paris Saint-Germain វិញនាដើមខែមករាខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងក្លិបលោក Christophe Galtier។

គួរបញ្ជាក់ថា កីឡាករ Lionel Messi ម្ចាស់បាល់មាស Ballon D'or ៧សម័យកាល គឺជាអ្នកស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯង ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលអាហ្សង់ទីន គ្រងជើងឯកពិភពលោក FIFA World Cup ឆ្នាំ២០២២ ក្រោយយកឈ្នះបារាំងនៅវគ្គប៉េណាល់ទីកាត់សេចក្តី។ 

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ នឹងត្រូវអវត្តមានក្នុងការប្រកូតរបស់ PSG ទទួលស្វាគមន៍ Strasbourg នៅយប់ថ្ងៃពុធនេះ ក៏ដូចជាការប្រកួតក្រៅដីដែល PSG ធ្វើដំណើរទៅជួបក្រុម Lens នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

លោក Christophe Galtier បានប្រាប់អ្នកកាសែតថា៖ " Messi ត្រូវត្រឡប់ទៅកាន់អាហ្សង់ទីនវិញដើម្បីអបអរសាទរជើងឯកពិភពលោក ដែលយើងបានទទួលការជូនដំណឹង និងសម្រេចឱ្យគេសម្រាករហូតដល់ថ្ងៃទី០១ ខែមករាឆ្នាំថ្មីតែម្តង"។ លោកបន្តថា៖ "Messi នឹងត្រឡប់មកចូលរួមជាមួយក្រុមវិញនៅថ្ងៃទី០២ ឬថ្ងៃទី០៣ខាងមុខនេះ ដែលជាពេលសមល្មមសម្រាប់ការប្រកួតដើម្បីក្រុមឡើងវិញ ក្រោយពេលសម្រាកពីការប្រកួតជិត ២សប្តាហ៍"។

បើតាមការឱ្យដឹងពីលោក Galtier បញ្ជាក់ថា កីឡាករទាំងអស់ដែលចូលរួមភារកិច្ចនៅ World Cup បានត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយក្លិបវិញអស់ហើយ បូករួមទាំងខ្សែប្រយុទ្ធ Kylian Mbappe ផងដែរ។ យ៉ាងណាក្តី លោកក៏បានឆ្លៀតបញ្ជាក់ពីទំនាក់ទំនង Messi ជាមួយ Mbappe ក្រោយចប់ World Cup ផងដែរថា អ្វីៗគ្រប់យ៉ាងគឺនៅដូចដើម។ 

ក្រោយចប់ព្រឹត្តិការណ៍ World Cup ក្លិប PSG បានចេញសេចក្តីប្រកាសពាក់ព័ន្ធនឹងកីឡាកររបបស់ខ្លួនដោយបញ្ជាក់ថា កីឡាករ Presnel Kimpembe នឹងបន្តសម្រាកព្យាបាលបញ្ហាសរសៃពួរក-ជើងរយៈពេល ៤សប្តាហ៍ ខណៈNuno Mendes នឹងអាចត្រឡប់មកហ្វឹកហាត់ជាមួយក្លិបវិញនៅ ២សប្តាហ៍ក្រោយ បន្ទាប់ពីរងរបួសសាច់ដុំកំភួនជើង។ បច្ចុប្បន្ន PSG កំពុងឈរកំពូលតារាង Ligue1 ដោយមាន ៤១ពិន្ទុ ដាច់ពីក្រុមលេខខ ២ Lens ចំនួន ៥ពិន្ទុ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក