ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមអ្នកតវ៉ានៅអ៉ីរ៉ង់រាប់សិបនាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត

អ៉ីរ៉ង់៖ ជនជាតិអ៉ីរ៉ង់យ៉ាងហោចណាស់ ១០០នាក់ត្រូវបានចាប់ខ្លួនដោយសារបាតុកម្ម និងការតវ៉ាទូទាំងប្រទេសក្នុងអំឡុងពេល ១០០ថ្ងៃចុងក្រោយនេះ ដោយអ្នកដែលត្រូវចាប់ខ្លួនទាំងនោះអាចប្រឈមនឹងការដាក់ទោសប្រហារជីវិត។ នេះបើតាមការឱ្យដឹងពីក្រុមការពារសិទ្ធិមនុស្សក្នុងប្រទេសអ៉ីរ៉ង់ (IHR) បានបញ្ជាក់នៅថ្ងៃអង្គារម្សិលមិញ។ 

បាតុកម្ម​ និងការតវ៉ាបានផ្ទុះឡើងស្ទើររតែទូទាំងប្រទេសអ៉ីរ៉ង់ ចាប់ពីថ្ងៃទី១៦ ខែកញ្ញាមកម្ល៉េះ បន្ទាប់ពីមានការចាប់ និងឃុំខ្លួនលើស្រ្តីម្នាក់ឈ្មោះ Mahsa Amini វ័យ២២ឆ្នាំ រហូតដល់បាត់បង់ជីវិត ក្រោយពេលដែលនារីខាងលើត្រូវចាប់ខ្លួនដោយចោទប្រកាន់ពីការបំពានច្បាប់លើការស្លៀកសម្លៀកបំពាក់សម្រាប់ស្រ្តីដ៏តឹងតែងក្នុងប្រទេស។

កាលពីដើមខែធ្នូ ​អ៉ីរ៉ង់បានកាត់ទោសប្រហារជីវិតលើបុរសពីរនាក់ដែលមានជាប់ពាក់ព័ន្ធនឹងបាតុកម្មនេះដែលជាការកើនឡើងនៃការបង្រ្កាបរបស់អាជ្ញាធរ ដែលសកម្មជននិយាយថា មានគោលបំណងបំផុសការភ័យខ្លាចជាសាធារណៈ។ ក្នុងរបាយការណ៍កាលពីថ្ងៃអង្គាររបស់ក្រុមសិទ្ធិមនុស្ស (IHR) បញ្ជាក់ថា ក្នុងចំណោមអ្នកជាប់ឃុំឃាំងទាំងជាង ១០០នាក់នោះ អាចនឹងត្រូវកាត់ទោសប្រហារជីវិត ខណៈមនុស្ស ១១នាក់ត្រូវបានយទទួលទោសប្រហារជីវិតរួចទៅហើយ។ 

ក្នុងការតាមដានទិន្នន័យ ក្រុមសិទ្ធិមនុស្ស IHR បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ៤៧៦នាក់ទៅហើយបានស្លាប់ក្នុងអំឡុងការប៉ះទង្គិចដោយសារបាតុកម្មនេះ។ ដោយឡែក អាជ្ញាធរអ៉ីរ៉ង់វិញបានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ២០០នាក់បានស្លាប់អំឡុងការប៉ះទង្គិច ក្នុងនោះក៏មានកងកម្លាំងបង្ក្រាបរបស់អាជ្ញាធរផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ មានបុរសវ័យ ២៣ឆ្នាំម្នាក់ត្រូវបានប្រហារជីវិតដោយការព្យួរ-ក ក្រោយពីតុលាការកាត់ទោសប្រហារជីវិតដោយចោទប្រកាន់ពីបទឃាតកម្មទៅលើកងកម្លាំងពីរនាក់ដោយប្រើប្រាស់កាំបិត។ បួនថ្ងៃក្រោយមក មានបុរសម្នាក់ទៀតត្រូវបានប្រហារជីវិតដូចគ្នា ដោយចោទប្រកាន់ពីករណីធ្វើឱ្យកងកម្លាំងមានរបួស៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក