ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គូស្នេហ៍អង្គុយសាសងគ្នាសុខៗ! បាក់មែកឈើសង្កត់បណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់

ព្រះសីហនុ៖ មនុស្សប្រុសស្រីចំនួន ២នាក់ដែលជាគូសង្សារនឹងគ្នា កំពុងតែអង្គុយសាសងគ្នាក្រោមដើមឈើសុខៗ ស្រាប់តែមែកឈើបាក់សង្កត់ពីលើបណ្តាលឱ្យរងរបួសធ្ងន់ទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអធ្រាត្យម៉ោង១២កន្លះ ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅលើកោះតាគៀវ ក្នុងបឹងកាឡូស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះទាំងពីរនាក់ដែលបានមកកម្សាន្តលេងនៅលើកោះតាគៀវ មានអាយុ ២២ឆ្នាំដូចគ្នា ដោយជនរងគ្រោះជាបុរសរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ហើយជនរងគ្រោះជាស្ត្រី រងរបួសដៃ និងដើមទ្រូងធ្ងន់ធ្ងរ។ បុរសជនរងគ្រោះមានមុខរបរជាអ្នកថតរូប ហើយស្ត្រីជនរងគ្រោះជាអ្នកឆុងកាហ្វេ។

ក្រោយឧបទ្ទវហេតុនេះកើតឡើងភ្លាម ជនរងគ្រោះទាំងពីរនាក់នោះត្រូវបានរថយន្តសង្គ្រោះរបស់មូលដ្ឋានសមុទ្ររាម បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក