ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការប្រកួតប្រណាំងកង់នៅសៀមរាបម្ចាស់ជ័យលាភីលេខ១ មិនមែនបាន ១០ម៉ឺនរៀលទេ

សៀមរាប៖ ការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅទឹកដីខេត្តសៀមរាប ដោយម្ចាស់ជ័យលាភីលេខ១ បាន៨០ម៉ឺនរៀល មិនមែន ១០ម៉ឺនរៀលទេ។

រដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន លោក ប៉ាន សូរស័ក្តិ បានថ្លែងក្នុងពេលបិទបញ្ចប់ការប្រកួតកីឡានៅល្ងាចថ្ងៃទី២៧ ខែធ្នូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីឱ្យវិស័យកីឡាទោចក្រយាន នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 32) ឆ្នាំ២០២៣ និងទទួលបានលទ្ធផលល្អប្រសើរ នាពេលខាងមុខ លោក ប៉ាន សូរស័ក្តិ បានជំរុញឱ្យមានការបង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តាក្លិប-សមាគមកីឡាទោចក្រយាន ព្រោះកីឡាទោចក្រយានត្រូវបានរាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម ដាក់បញ្ជូលក្នុងវិញ្ញាសាប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយ។ ត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែល្អដើម្បីអាចម្ចាស់ការរៀបចំការប្រកួតគ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន។ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំងប្រទេស និងត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។

សូមជម្រាបជូនថា ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅរយៈមួយថ្ងៃពេញ ក្នុងទឹកដីខេត្តសៀមរាប មានពីរវិញ្ញាសារធំៗ គឺទី១វិញ្ញាសាកង់គួក (Road Bike) ដែលមាន៖ កង់គួកបុរសឈុតធំ (Men Elite Road Bike) កង់គួកបុរសថ្នាល (Men Junior Road Bike) និងកង់គួកបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Road Bike)។

ទី២វិញ្ញាសាកង់ភ្នំ (Mountain Bike) ដែលមាន៖ កង់ភ្នំបុរសឈុតធំ (Men Elite Mountain Bike) កង់ភ្នំបុរសថ្នាល (Men Junior Mountain Bike ) កង់ភ្នំនារី (Women Mountain Bike ) កង់ភ្នំបុរស អាយុចាប់ពី៤០ឆ្នាំឡើង (Men Master Mountain Bike )។

ចំពោះប្រាក់រង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបាន ៨០០ ០០០រៀល ចំណាត់ថ្នាក់លេខ២ ទទួលបាន ៦០០ ០០០រៀល ចំណាត់ថ្នាក់លេខ៣ ទទួលបាន ៥០០ ០០០រៀល ចំណាត់ថ្នាក់លេខ៤ទទួលបាន ២០០ ០០០រៀល ចំណាត់ថ្នាក់លេខ៥ ទទួលបាន ២០០ ០០០រៀល និងមានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។ ការប្រកួតនេះមានចំនួន៨វិញ្ញាសារ ដែលជ្រើសរើសកីឡាករទទួលជ័យលាភី និងផ្ដល់រង្វាន់ពីលេខ១ ដល់លេខ៥ ទាំង៨វិញ្ញាសារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក