ភ្នំពេញ៖ នៅថ្ងៃទី២៨ ធ្នូ ២០២២នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន១៩នាក់, ក្នុងនោះមានករណីនាំចូលថ្មី១នាក់ និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ធ្នូ ២០២២។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៥៥១នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៤០១នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៩ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៧២៨ករណី(ជាប្រភេទអូមីក្រុង) ៕