ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ករណីដាក់គ្រាប់បែកបង្កប់នៅក្បែររដ្ឋសភា អាជ្ញាធរបញ្ជូនជនជាតិចិន ២នាក់ទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យចំនួន ២នាក់ ក្នុងចំណោមជនសង្ស័យចំនួន ៥នាក់ដែលពាក់ព័ន្ធនឹងករណីដាក់គ្រាប់បែកដៃនៅក្បែររដ្ឋសភាកាលពីព្រឹកព្រលឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ត្រូវបានអាជ្ញាធរបញ្ជូនទៅតុលាការហើយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC Newsនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ យ៉ាងខ្លីថា ជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន ប្រុស ១នាក់ និងស្រី ១នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។

ពាក់ព័ន្ធនឹងករណីនេះ អង្គភាពសារព័ត៌មាន EAC News បានសាកសួរទៅអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន ដែរតែលោកសុំមិនលម្អិតនឹងករណីនេះទេ ដោយលោកថា ករណីនេះកំពុងតែអនុវត្តតាមនីតិវិធី។

សូមរំលឹកថា ជនសង្ស័យចំនួន ៥នាក់ ដោយ៤នាក់ជាជនជាតិចិន និង១នាក់ជាជនជាតិខ្មែរ ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្រោយសង្ស័យជាប់ពាក់ព័ន្ធនឹងការលួចទម្លាក់គ្រាប់បែកដៃមួយបង្កប់ក្នុងនំខេកនៅក្បែររដ្ឋសភា និងក្រុមហ៊ុនណាហ្គាវើលដ៏២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញកាលពីព្រឹកម៉ោង០៦ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ឱ្យដឹងកន្លងមកថាអាជ្ញាធររកឃើញមុខសញ្ញាជនសង្ស័យ ក្រោយពីអាជ្ញាធរទទួលបានតម្រុយថាមានជនសង្ស័យមិនស្គាល់មុខបានជិះរថយន្តមួយគ្រឿងម៉ាក lang Rover Defender ពាក់ស្លាកលេខកម្ពុជា LC.9888 មកទម្លាក់គ្រាប់បែកដៃនៅសួនច្បារណាហ្គាវើលដ៍ ស្របពេលដែលមានអ្នកអនាម័យតាមផ្លូវម្នាក់បានឃើញហេតុការណ៍ផ្ទាល់។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក) លោក ហេង រតនា បានបញ្ជាក់មកអង្គភាពសារព័ត៌មាន EAC news ឱ្យដឹងថា គ្រាប់បែកដៃមួយគ្រាប់ដែលជនសង្ស័យបង្កប់ក្នុងនំខេក ហើយមកទម្លាក់ចោលនៅក្បែរវិមានរដ្ឋសភានោះ ជាប្រភេទគ្រាប់បែកដៃF1 ដែលផលិតនៅប្រទេសរុស្ស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក