ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ខ្មែរនិងចិន១០នាក់សហការគ្នារកស៊ីចាប់ជំរិតមនុស្សពេលនេះត្រូវបានឃាត់ខ្លួនត្រៀមស៊ីបាយក្រហម

ព្រះសីហនុ៖ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ដែលបានចាប់បុរសជនជាតិចិនម្នាក់ហើយតេទៅជំរិតទារប្រាក់ពីស្ត្រីជនជាតិខ្មែរដែលត្រូវជាសង្សារជាមួយជនរងគ្រោះចំនួន ៣ពាន់ ៥រយដុល្លារ ទើបព្រមដោះលែងវិញ។ ករណីនេះកើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

ក្រោយពីទទួលបានដំណឹងនេះ ស្ត្រីជនជាតិខ្មែរបានដាក់ពាក្យបណ្តឹងមកស្នងការនគរបាលខេត្តព្រះសីហនុ ដោយរាយការណ៍អំពីករណីខាងលើនេះ។ ភ្លាមៗអាជ្ញាធរក៏បានចេញប្រតិបត្តិការស្រាវជ្រាវ និងតាមឃាត់រថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6423 នៅបណ្តោយផ្លូវល្បឿនលឿន និងឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរបានចំនួន ៣នាក់នៅក្នុងរថយន្ត ព្រមទាំងរំដោះបានជនរងគ្រោះ ១នាក់។ បន្ទាប់មកអាជ្ញាធរក៏បន្តឃាត់បានជនសង្ស័យចំនួន ៣នាក់ជាជនជាតិចិនបន្តទៀត។

ក្រោយមកទៀតនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦រសៀល នៅចំណុចមុខសណ្ឋាគារ ស៊ីហ៊ូ ស្ថិតក្នុង ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចក៏បន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្ថែមចំនួន ៤នាក់ ភេទប្រុស ជនជាតិខ្មែរ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សរុបមកមានជនសង្ស័យចំនួន ១០នាក់ ក្នុងនោះជនជាតិខ្មែរ ៧នាក់ និងជនជាតិចិន ៣នាក់។ អាជ្ញាធរប្រមូលបានវត្ថុតាង រថយន្តចំនួន ៣គ្រឿង កាំបិតស្នៀតចំនួន ២ដើម (ខ្លី ១ដើម និងវែង ១ដើម) ពិលឆក់ចំនួន ៤ដើម ទូរស័ព្ទដៃចំនួន ២១គ្រឿង កាតរឹងចំនួន ៧សន្លឹក ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១កញ្ចប់ ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ១ឈុត ស្លាកលេខរថយន្ត ១ផ្ទាំង ភ្នំពេញ 2AZ-8952 និងកាបូបលុយ១។

ជនសង្ស័យត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ និងបន្តនីតិវិធីតាមផ្លូវច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក