BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៩៨១ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៥៩ករណី ខណៈអ្នកជំងឺ ៨១៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២១នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៦០,៩៥៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៩០២នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៥២,៤៧៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៤,៥៥៤ករណី៕