លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ត្រីអណ្តែងជាច្រើនត្រូវបានប្រទះឃើញងាប់អណ្តែតពេញផ្ទៃទឹកក្នុងតំបន់អភិរក្សដោយមិនដឹងមូលហេតុ

បាត់ដំបង៖ ត្រីអណ្ដែងជាច្រើនក្បាលងាប់អណ្ដែតពេញទឹកក្នុងដែនអភិរក្ស រាំងពេន៣ត ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ មក។

តាមការឱ្យដឹងពីអនុប្រធានសហគមតំបន់អភិរក្ស រាំងពេន៣ត លោក ហោ សំអាត បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២ ត្រីអណ្តែងបានងាប់អណ្ដែតពេញទឹកលាតសន្ធឹងរាប់សិបហិកតាក្នុងដែនអភិរក្សដោយមិនដឹងពីមូលហេតុនៅឡើយទេ។

លោកបន្តថា៖ «ពូជត្រីអណ្តែងដែលងាប់នៅក្នុងតំបន់អភិរក្សដ៏គួឲ្យព្រួយបារម្ភនេះមានអាយុប្រមាណជា ៤ ទៅ ៥ខែ និងក្នុងមួយក្បាលៗមានទម្ងន់ពី ២ ទៅ៣ខាំ ហើយករណីប្រទះឃើញសត្វត្រីងាប់នេះលើកទី២ហើយ ខណ:នៅឆ្នាំ ២០១៨ មានត្រីងាប់យ៉ាងច្រើនដូចគ្នាដែរ ប៉ុន្តែជាពូជត្រីផ្ទក់ និងត្រីរ៉ស់»

បើតាមលោក ហោ សំអាត បញ្ហាត្រីងាប់នេះមិនមានការយាយីពីការលួចឆក់ ត្រូវថ្នាំពុល ឬពុលទឹកនោះទេ ខណៈក្រុមការងារនិងបន្តតាមដានស្រាវជ្រាវបន្ថែមចំពោះករណីខាងលើនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក