ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានព្រមានដកហូតដីពីក្រុមអ្នកដែលឃោសនាថារដ្ឋាភិបាលកម្ពុជាដឹកនាំរដ្ឋធ្វើឲ្យបាត់បង់ដី។
ថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមអ្នកដែលជេរសម្ដេចរឿងដឹកនាំខ្លះមានដីរហូតដល់រាប់រយហិចតា។
សម្ដេចថា៖ «ពេលខ្លះគួរតែលេងអាអ្នកជេរហ្នឹងដែររកមើលដីវានៅណាដករហូតយកមកវិញ»៕