សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

នាយករដ្ឋមន្ត្រីកម្ពុជាស្នើឲ្យបញ្ឈប់ការចែកចាយសុន្ទរកថាព្រាងរបស់សម្ដេចទៅឲ្យអ្នកសារព័ត៌មាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យបញ្ឈប់ការចែកចាយ ផ្ដល់ជូននូវសុន្ទរកថារបស់សម្ដេចនៅក្នុងកម្មវិធីនានា ទៅកាន់អ្នកសារព័ត៌មាន ដោយថានៅពេលដែលសម្ដេចឡើងថ្លែងគឺសម្ដេចមិនបានអានតាមសុន្ទរកថាទាំងស្រុងនោះទេ។

សម្ដេចតេជោថ្លែងបែបនេះ នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះផងដែរសម្ដេចក៏បានស្ដីបន្ទោសទៅដល់ខុទ្ទកាល័យរបស់សម្ដេចដែលចែកចាយនៅសុន្ទរកថាព្រាងរបស់សម្ដេចផងដែរ។

សម្ដេចលើកឡើងថាប្រសិនជាកម្មវិធីណាដែលសម្ដេចអានសុន្ទរកថាទាំងស្រុងគឺអនុញ្ញាតឲ្យចែកចាយ លើកលែងតែកម្មវិធីដែលសម្ដេចថ្លែងជាសាធារណៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក