ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលថ្មីរបស់នេប៉ាល់ ផ្តោតលើតុល្យភាពទំនាក់ទំនងឥណ្ឌា-ចិន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច

នេប៉ាល់៖ រដ្ឋាភិបាលនេប៉ាល់ថ្មីដែលដឹកនាំដោយអតីតមេឧទ្ទាមម៉ៅនិយម នឹងខិតខំព្យាយាមក្នុងការរក្សាតុល្យភាពនៃទំនាក់ទំនងការទូតជាមួយប្រទេសធំៗក្បែរខាងទាំងពីរគឺ ចិន និង ឥណ្ឌា ក៏ដូចជាព្យាយាមជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ក្នុងនាមជាប្រទេសក្រីក្រមួយក្នុងលោកនាពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្រ្តីទើបចូលកាន់អំណាចបានថ្លែងប្រាប់អ្នកសារព័ត៌មាន។

លោក Pushpa Kamal Dahal ឬគេស្គាល់ឈ្មៅះលោកថា Prachanda បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជាលើកទី៣ទាំងមិននឹកស្មានមុនកាលពីថ្ងៃអាទិត្យ ទី២៥ ម្សិលមិញ បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​ក្រុម​ចម្រុះ​មុន​របស់​លោក និង​ធានា​បាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង​បង្រួបបង្រួម​ម៉ាក្ស-លេនីននិយម (UML) និង​ក្រុម​តូចៗ​ចំនួន ៥ ផ្សេងទៀត។

ថ្នាក់ដឹកនាំនៃគណបក្សបង្រួបបង្រួម​ម៉ាក្ស-លេនីននិយម (UML) និងជាអតីតនាយករដ្ឋមន្រ្តីនេប៉ាល់ លោក Khadga Prasad Sharma Oli ត្រូវបានគេជឿជាក់ថា លោកគឺជាអ្នកដែលមានទំនោរគាំទ្រទៅរកមហាអំណាចចិន។ នេប៉ាល់ ដែលជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង ដែលស្ថិតនៅចន្លោះកណ្តាលនៃការស្វែងរកឥទ្ធិពល និងការគាំទ្រពីសំណាក់មហាយក្សអាស៊ីទាំងពីររួមមានចិន និងឥណ្ឌា។ ឥណ្ឌាបានចាត់ទុកប្រទេសនេប៉ាល់ ដែលស្ថិតនៅតាមបណ្តោយព្រំដែនភ្នំហិមាឡៃមួយនេះជាសម្ព័ន្ធមិត្តដោយធម្មជាតិ ផ្អែកលើព្រំដែនដ៏ទូលាយ និងវែងអន្លាយនៃប្រទេសទាំងពីរ។ 

លោក Narayan Kaji Shrestha សមាជិកជាន់ខ្ពស់នៃគណបក្សម៉ៅនិយមរបស់លោក Prachanda និងជាឧបនាយករដ្ឋមន្រ្តីបានថ្លែងប្រាប់អ្នកសារព័ត៌មានថា យើង​នឹង​រក្សា​ទំនាក់ទំនង​ស្មើភាព​ជិត​ស្និទ្ធ​ជាមួយ​ប្រទេស​ជិតខាង​ទាំងពីររបស់យើង។ យើងត្រូវតែផ្តោតភ្លាមៗលើការរក្សាអតិផរណា រក្សាទុនបម្រុង បង្កើនការចំណាយមូលធន បង្រួមឱនភាពពាណិជ្ជកម្ម និងការផ្តល់អត្រាការប្រាក់ទាបដល់ពលរដ្ឋ។

គួរបញ្ជាក់ថា រយៈពេល ១៤ឆ្នាំប៉ុណ្ណោះ ក្រោយការលុបចោលរបបរាជានិយមដែលមានអាយុកាល ២៣៩ឆ្នាំនៅឆ្នាំ២០០៨ នេប៉ាល់បានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋជាញឹកញាប់ និងមានការបង្កើតរដ្ឋាភិបាលថ្មីចំនួន ១០ រួចមកហើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក