ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អស់និយាយ! ឡេវាយក្នុងធុងស្ពេត្រូក្នុងស្រុកខ្មែរសោះក្លែងបន្លំដាក់សុទ្ធម៉ាក BLACK SHEEP

ភ្នំពេញ៖ ឡេលាបខ្លួនម៉ាក BLACK SHEEP ក្លែងក្លាយ កែច្នៃវិចខ្ចប់នៅក្នុងស្រុក បន្លំប្រភពដើមដែលមានរោងចក្រនៅប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាននៅទីតាំងផ្ទះល្វែង ស្រុកអង្គស្នួល ខេត្តកណ្តាល។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្រ្កាបទីតាំង នាំចូល ផលិត ស្តុកទុក និងចែកចាយឡេ ក្លែងក្លាយ ដែលមានទីតាំងនៅបុរីពិភពថ្មីកំបូល៣ផ្ទះលេខ៦២-៦៤ ផ្លូវលេខ៨B ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយលោក មៀច សុផាន់ណា ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនេះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ (គ.ប.ផ.ក.) បានរកឃើញផលិតផលគ្រឿងសម្អាងជាច្រើនតោន ដោយ លួចផលិត ស្តុកទុក និងចែកចាយផលិតផលគ្រឿងសម្អាង (ឡេ) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ គ្មានបទដ្ឋានបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

លោកបានបន្តឱ្យដឹងទៀតថា ទីតាំងនេះក៏បានលួចក្លែងបន្លំប្រភព នៃការផលិតឡេម៉ាក BLACK SHEEP BODY LOTION ជាផលិតផលរបស់ប្រទេសថៃ ដែលលួចផលិត ដោយយកវត្ថុធាតុដើមដូចជា ផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ មកលាយផ្សំបញ្ចូលគ្នា ដើម្បីផលិតកែច្នៃគុណភាពផលិតផលគ្រឿងសម្អាង (ឡេ) ម៉ាក BLACK SHEEP BODY LOTION ក្លែងក្លាយ ដែលខុសពីផលិតផលពិតនៃម៉ាក BLACK_SHEEP BODY LOTION (ឡេ) ដែលបានផលិតនៅប្រទេសថៃ ជាពិសេស លួចប្រើប្រាស់បុគ្គលិកចំនួន២៣នាក់ ដោយមានបុគ្គលិក មួយចំនួនជាអនីតិជនមិនទាន់គ្រប់អាយុ ក្នុងការបម្រើការងារដែលខុសនឹងច្បាប់ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានឱ្យដឹងទៀតថា ដោយសង្កេតឃើញ ទីតាំងប្រព្រឹត្តខុសច្បាប់នេះ មិនអនុលោមតាមច្បាប់ ព្រះរាជអាជ្ញាសម្រេចឲ្យបិទទីតាំង ដោយផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរ គណៈកម្មាធិការ (គ.ប.ផ.ក.) អំពាវនាវដល់សាធារណៈជនឱ្យប្រុងប្រយ័ត្ន និងបញ្ឈប់រាល់ការទិញផលិតផលឡែក្លែងក្លាយម៉ាក BLACK SHEEP BODY LOTION ពីបណ្តាញសង្គមហ្វេសប៊ុក (Facebook) ឈ្មោះ Bella និង Facebook Page ប្រេនBlack Sheep (Ceo Bella) ព្រមទាំង Facebook Page លេចៀម Black Sheep ដែលបានផ្សព្វផ្សាយ និងលក់ចែកចាយផលិតផលម៉ាកក្លែងក្លាយខាងលើ ដែលអាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ដល់សុខភាពអ្នកប្រើប្រាស់។

គណៈកម្មាធិការ (គ.ប.ផ.ក.) បានគូសបញ្ចាក់ថា នេះជាករណីគ្រឿងសម្អាងក្លែងក្លាយដែលមានចំនួនសន្ធឹកសន្ធាប់ដ៏ធំបំផុតក្នុងប្រវត្តិនៃ ប្រត្តិបត្តិការរបស់គណៈកម្មាធិការ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក