ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទូកជាច្រើនត្រៀមចាំដឹកភ្ញៀវទេសចរជិះកម្សាន្តលេងនៅតាមដងស្ទឹងសៀមរាបដើម្បីសាទរចូលឆ្នាំសកល

សៀមរាប៖ ទូកជាច្រើនកំពុងតែអណ្តែតលើដងស្ទឹងសៀមរាប ត្រៀមចាំដឹកភ្ញៀវទេសចរជិះកម្សាន្តលេង គយគន់ និងស្រូបខ្យល់អាកាសដ៏ស្រស់ថ្លាតាមដងស្ទឹងសៀមរាប ក្នុងឱកាសដើម្បីអបអរពិធីឆ្លងឆ្នាំថ្មី គឺឆ្នាំ២០២៣។

ប្រធានក្រុមការងាររៀបចំជិះទូកកំសាន្ដរបស់ស.ស.យ.ក លោក សេង វិចិត្រ បានបញ្ជាក់ឱ្យដឹងថា រយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខាងខេត្តនឹងមានការរៀបចំទូកជិះកម្សាន្តជាច្រើនដោយមានជាប្រភេទទូកហង្ស និងទូកអុំជាច្រើន ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៣ ខាងមុខនេះ។

លោកបន្តថាទូកកម្សាន្តត្រូវបានយកមកពីតំបន់ទេសចរទន្លេសាបចុងឃ្នៀស និងតំបន់ទេសចរណ៍កំពង់ភ្លក់ ដើម្បីបម្រើដល់ភ្ញៀវទេសចរដែលដើរកម្សាន្តលេងនៅខេត្តសៀមរាបចុងឆ្នាំនេះ។

បើតាមលោក សេង វិចិត្រ ភ្ញៀវទេសចរអាចជិះទូកកម្សាន្តលេងតាមដងស្ទឹងសៀមរាប ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានថ្មវត្តដំណាក់។

ក្នុងរយៈពេល ៧ថ្ងៃនេះ ខេត្តសៀមរាបក៏នឹងមានកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត ព្រមទាំងមានការតាំងពិព័រណ៌ម្ហូបអាហារ និងកម្មវិធីប្រគំតន្ត្រីផងដែរ។

គោលបំណងនៃការរៀបចំកម្មវិធីកម្សាន្តលេងនៅចុងឆ្នាំក្នុងខេត្តសៀមរាបនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តសប្បាយផង ហើយព្រមទាំងអាចឈ្វេងយល់ពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ។

ស.ស.យ.ក.ខេត្តសៀមរាប បានអំពាវនាវដល់ពលរដ្ឋអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។ ក្រៅពីខេត្តសៀមរាប ក៏មានខេត្តសំខាន់ៗដទៃទៀតក៏កំពុងតែរៀបចំដើម្បីត្រៀមទទួលភ្ញៀវទេសចរនៅចុងឆ្នាំ២០២២។

គូសបញ្ជាក់ថា នៅចុងសប្តាហ៍ទី៣នៃខែធ្នូនេះខេត្តសៀមរាបមានភ្ញៀវទេសចរទៅកម្សាន្តលេងចំនួនជាង ៧ម៉ឺន៦ពាន់នាក់ ដោយភ្ញៀវជាតិចំនួន៧ម៉ឺននាក់ ហើយអន្តរជាតិចំនួនជាង ៦ពាន់នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក