ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ត្រីរាជទម្ងន់ជិត៥០គីឡូក្រាមត្រូវបានលែងចូលទន្លេមេគង្គក្រោមការតាមដានពីមន្ត្រីជលផល

កណ្តាល៖ ត្រីរាជមានទម្ងន់ចំនួន ៤៦គីឡូក្រាម ប្រវែង ១៥៧សង់ទីម៉ែត្រ ដែលចាប់បានកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានមន្ត្រីរដ្ឋបាលជលផលស្រុកលែងចូលទន្លេមេគង្គវិញ ដោយមានការបំពាក់សញ្ញាសម្គាល់ដើម្បីតាមដានពីការធ្វើចរាចរផ្លាស់ទីរបស់ត្រី។

ត្រីរាជដ៏កម្រនេះ ត្រូវបានអ្នកនេសាទចាប់បានដោយឧបករណ៍ម៉ាញ់នៅក្នុងភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប លោក ហេង គង់ បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News នៅថ្ងៃទី២៧ ខែធ្នូនេះថា មុនលែងត្រីរាជដែលចូលក្នុងទន្លេមេគង្គ ក្រុមអ្នកជំនាញបានបំពាក់ស្លាកដើម្បីតាមដានការបន្លាស់ទីរបស់វា។

បើតាមលោក ហេង គង់ ត្រីដ៏កម្រដែលត្រូវបានលែងក្នុងទន្លេមេគង្គ បើកាលណាពលរដ្ឋ និងប្រជានេសាទចាប់បានវិញ គឺត្រូវរាយការណ៍មកមន្ត្រីរដ្ឋបាលជលផលខេត្តដើម្បីត្រួតពិនិត្យ និងលែងវាទៅរស់នៅក្នុងទឹកទន្លេវិញ។ លោកគូសបញ្ជាក់ថា ពលរដ្ឋ ឬប្រជានេសាទដែលចាប់បានត្រីទឹកសាបដ៏ធំ ខាងរដ្ឋបាលជលផលខេត្តនឹងមានការផ្តល់ជាថវិកាលើកទឹកចិត្តមួយចំនួនដែលបានការពារ និងអភិរក្សត្រីទឹកសាប។

លោកបានអំពាវនាវដល់ពលរដ្ឋ និងអ្នកនេសាទប្រសិនជាចាប់បានត្រីដ៏កម្ររបស់កម្ពុជាកុំសម្លាប់ និងបរិភាគ ពោលគឺត្រូវសហការរួមគ្នាថែរក្សាត្រីទឹកសាបដ៏ធំរបស់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក