វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ខេត្តព្រះសីហនុរៀបចំការប្រារព្ធសិល្បៈផ្លាស់ប្ដូរវប្បធម៌កម្ពុជា-កូរ៉េ

ព្រះសីហនុ៖ ខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពជា បានរៀបចំការសំដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈកុមារខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានថ្លែងថា ពិធីសំដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នៅលើទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ជាការបំពេញទស្សនកិច្ច និងចូលរួមសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ។

លោកបានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ និងទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ បានបង្កើតចំណងមិត្តភាពជាខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពតាំងពីឆ្នាំ២០១៧ និងបានផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ អប់រំ វប្បធម៌ បណ្តុះបណ្តាលធនធានមនុស្ស និងទស្សនកិច្ចសិក្សានាពេលកន្លងមក។ ហើយការរៀបចំសម្តែងសិល្បៈ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងមិត្តភាព ខេត្ត-ក្រុងបងប្អូន និងពង្រីកកិច្ចសហ ប្រតិបត្តិការលើវិស័យវប្បធម៌ ដើម្បីបង្កលក្ខណៈដល់ប្រជាជន នៃប្រទេសទាំងពីរ (កម្ពុជា-កូរ៉) បង្កើតភាពស្និទ្ធស្នាលស្វែងយល់ពីគ្នាកាន់តែច្បាស់ និងផ្សព្វផ្សាយពីសក្កានុពលវប្បធម៌ ទេសចរណ៍ និងធុរកិច្ចទៅកាន់សាធារណជនកូរ៉េ និងប្រជាពលរដ្ឋ នៃខេត្តព្រះសីហនុ។

ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កូរ៉េ-កម្ពុជា លោក លី ឆល់សឹង (Lee Cheol-Seung) បានតំណាងមជ្ឈមណ្ឌលទ្រទ្រង់ជនបរទេសខេត្តក្យុងសាំងណាម អាញ៉ុងហាសីមនីកា បានលើកឡើងថាតាមការផ្លាស់ប្តូរវប្បធម៌រវាងកូរ៉េ និងកម្ពុជា បានរីកសុះ សាយយ៉ាងទូលំទូលាយជាឱកាសសម្រាប់ទីក្រុងឆាងវ៉ុន និងខេត្តព្រះសីហនុ កាន់តែជិតគ្នា។ លោកបានបន្ថែមថា ការសម្តែងនាពេលនេះ និងចាក់ផ្សាយតាមទូរទស្សន៍កូរ៉េ ហើយបានផ្តល់ឱកាសឱ្យប្រជាជនកូរ៉េបានស្វែងយល់អំពីវប្បធម៌ និងសិល្បៈដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា។ ឆ្នាំ២០១៧ ទីក្រុងឆាងវ៉ុន និងក្រុងព្រះសីហនុបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងបងប្អូន ។

បច្ចុប្បន្នមានប្រជាជនកម្ពុជាប្រមាណ ៤០ ០០០ នាក់ រស់នៅក្នុងប្រទេសកូរ៉េ និងជនជាតិកូរ៉េចំនួនប្រមាណ ១១ ០០០នាក់រស់នៅក្នុងប្រទេសកម្ពុជា។ កម្ពុជាជាគោលដៅទេសចរណ៍ពេញ និយមសម្រាប់ប្រជាជនកូរ៉េ ជារៀងរាល់ឆ្នាំមានអ្នកទេសចរណ៍ជនជាតិកូរ៉េប្រហែល ៦ ០០០នាក់ មកលេងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាមួយចំនួនធំទៅលេងប្រទេសកូរ៉េផងដែរ។

លោក លី ឆល់សឹង សង្ឃឹមថាការសម្តែងវប្បធម៌កូរ៉េ -កម្ពុជាថ្ងៃនេះ ជាឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព កាន់តែជិតស្និទ្ធ។

តាមរយៈការសម្តែងក្រុមចម្រៀងផ្លាស់ប្តូរវប្បធម៌រវាងឆាងវ៉ុន និងខេត្តព្រះសីហនុកាន់តែសកម្ម ហើយប្រជាជនកូរ៉េដែលរស់នៅក្នុងតំបន់ទាំងពីរកាន់តែមានស្ថិរភាពនៅក្នុងសហ គមន៍មូលដ្ឋាន។ នេះជាសមិទ្ធផលនៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងទីក្រុងឆាងវ៉ុន និងខេត្តព្រះសីហនុក្នុងកម្រិតឯកជន និងជាការចាប់ផ្តើម នៃការទូតឯកជនសកម្ម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក