ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖ និវត្តន៍ជនទាំងអស់សុទ្ធតែមានគុណបំណាច់ និងធ្លាប់មានអនុស្សាវរីយ៍ដ៏សែនកម្សត់

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក។

ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសនេះប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីសំណាក់ សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល និវត្តន៍ជន និងក្រុមប្រតិបត្តិ សរុបប្រមាណ ៨០នាក់។

ប្រធានកាកបាទក្រហមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន មានក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយនិវត្តន៍ជន និងមន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់ និងបានថ្លែងអំណរគុណចំពោះនិវត្តន៍ជនទាំងអស់ ដែលបានពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង បំពេញការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក ដោយខ្លះបានបំពេញការងារមុនពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជាប្រធានកាកបាទក្រហមកម្ពុជាមកម្លេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឱ្យដឹងទៀតថា សមិទ្ធផលស្នាដៃ និងជោគជ័យតាំងពីដើម រហូតដល់បច្ចុប្បន្ន ក៏ដូចជាទៅអនាគត គឺដោយសារការចូលរួមពីនិវត្តន៍ជន និងមន្ត្រីអ្នកស្ម័គ្រចិត្តយុវជនកាកបាទក្រហមកម្ពុជា ដែលកំពុងជួយសម្រាលការលំបាក ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសបានរួមចំណែកធ្វើឱ្យកាកបាទក្រហមកម្ពុជា មានឈ្មោះល្បីរន្ទឺ ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថា៖ «និវត្តន៍ជនទាំងអស់សុទ្ធតែមានគុណបំណាច់ និងធ្លាប់មាន អនុស្សាវរីយ៍ដ៏សែនកម្សត់ ធ្លាប់ឆ្លងកាត់ការពុះពារគ្រប់ឧបសគ្គតាមដងផ្លូវដ៏សែនលំបាក ដើរឆ្លងកាត់ចម្ការ មីន កាត់វាល ចូលព្រៃ និងទីជនបទដាច់ស្រយាល ក្នុងប្រតិបត្តិការមនុស្សធម៌ធំៗកន្លងមក ដើម្បីនាំយក អំណោយជូនដល់ដៃជនរងគ្រោះ ទាំងអស់នេះ បានបន្សល់ទុកនូវស្នាដៃ គុណូបការៈ និងសមិទ្ធផល ទាំងឡាយ ដែលត្រូវបានចងចាំរហូតដល់សព្វថ្ងៃនេះ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក