ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

៧រាជធានី-ខេត្តមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ ចុងសប្តាហ៍ខែធ្នូ

ភ្នំពេញ៖ ភ្ញៀវទេសចរចេញដើរកម្សាន្តជិត ៤៤ម៉ឺននាក់នាសប្ដាហ៍ចុងខែធ្នូនេះ ខណៈមាន ៧រាជធានី-ខេត្តទទួលភ្ញៀវទេសចរណ៍បានច្រើនជាងខេត្តផ្សេងទៀតនៅកម្ពុជា។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ឱ្យដឹងនាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ថា នៅទូទាំងប្រទេសកម្ពុជា បើគិតចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ ទទួលបានភ្ញៀវទេសចរសរុបមានចំនួន ៤៣៩ ០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ៤០២ ៣៤៧នាក់ និងភ្ញៀវអន្តរជាតិ ៣៦ ៦៩៩នាក់។

របាយការណ៍ដដែលបានឱ្យដឹងទៀតថាគោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងខេត្តផ្សេងទៀត មានខេត្តព្រះសីហនុ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តកំពង់ចាម និង ខេត្តកំពត ខណៈខេត្តព្រះសីហនុមានភ្ញៀវទេសចរទៅកម្សាន្តចំនួន ១៩០ ០១៥នាក់។

សូមរំលឹកដែលថា ក្នុងរយៈពេល ១១ខែឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង ១០លាននាក់ ដែលបានដើរកម្សាន្តក្នុងទូទាំងប្រទេស។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន កម្ពុជារំពឹងថានឹងទាក់ទាញទេសចរអន្តរជាតិឱ្យបានប្រមាណជាង ២លាននាក់ និងទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ នៅឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក