ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Cody Gakpo ផ្ទេរពី PSV Eindhoven ទៅ Premier League ជាផ្លូវការ

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានឈានដល់កិច្ចព្រមព្រៀងទិញយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Cody Gakpo ពីក្លិប PSV Eindhoven ជាផ្លូវការហើយនៅព្រឹកនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្លិបបាល់ទាត់នៅក្នុងក្របខណ្ឌ Eredivisie នេះបញ្ជាក់ដោយផ្ទាល់។

កីឡាករ Cody Gakpo បច្ចុប្បន្នមានវ័យ២៣ឆ្នាំ ជាកីឡាករដែលស៊ុតបញ្ចូលទីបាន ៣គ្រាប់អំឡុងការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិហូឡង់នាព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅប្រទេសកាតា ពោលគឺរកបានគ្រាប់បាល់គ្រប់ប្រកួតក្នុងវគ្គចែកពូល ទល់នឹងសេណេហ្គាល់, អេក្វាឌ័រ និងម្ចាស់ផ្ទះកាតា។

យ៉ាងណាមិញ ភាគីក្លិបទាំងពីរមិនបានបញ្ជាក់ពីតម្លៃផ្លូវការនៃការផ្ទេរកីឡាកររូបនេះ ប៉ុន្តែយោងតាមប្រភពដែលចុះផ្សាយដោយសារព័ត៌មាន BBC បានបញ្ជាក់ថា តម្លៃខ្លួនកីឡាកររូបនេះចន្លោះពី ៤០លានអឺរ៉ូ ទៅ៥០លានអឺរ៉ូ។ Cody Gakpo ដុះដាលចេញពីថ្នាលយុវជនរបស់ក្លិប PSV ផ្ទាល់តែម្តង និងត្រូវបានតំឡើងមកកាន់ឈុតធំកាលពីរដូវកាល ២០១៨ ដោយបង្ហាញខ្លួនបាន ១០៦ប្រកួត និងរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៣៦គ្រាប់។ 

ពាក់ព័ន្ធនឹងតម្លៃផ្ទេរនេះដែរ អ្នកគ្រប់គ្រងទូទៅក្លិប PSV Eindhoven លោក Marcel Brands និយាយថា តម្លៃផ្ទេររបស់ gakpo នឹងជាតម្លៃផ្ទេរជាកំណត់ត្រាខ្ពស់បំផុតរបស់ក្លិប៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក