លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

វណ្ណដា ត្រៀមជួបជាមួយ ជី ដេវីត ម្តងទៀតហើយ?

ភ្នំពេញ៖ យោងតាមប្រភពដែលបានលេចឮមួយបង្ហាញថា តារាចម្រៀងរ៉េបដ៏ល្បីល្បាញទាំងពីររូបគឺ លោក ម៉ាន់ វណ្ណដា (VANNDA) និងលោក ងួន ចាន់ដេវិត (G-DEVITH) ត្រៀមនឹងសម្តែងក្នុងកម្មវិធីតែមួយសាជាថ្មីម្តងទៀត នៅក្នុងពិធីបើកការប្រកួតពានរង្វាន់ដ៏ធំមួយនាថ្ងៃទី០៧ ខែមករាខាងមុខនេះ ដែលចំថ្ងៃអបអរសាទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលជាថ្ងៃឈប់សំរាកតែម្តង។

ប្រភពដដែលបានបង្ហាញថា ពិធីបើកព្រឹត្តិការណ៍បាល់ទាត់ដ៏ធំមួយនេះនឹងធ្វើឡើងនៅកីឡដ្ឋាន Smart RSN ដែលជាទឹកដីរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។

គួរបញ្ជាក់ថា វត្តមានរបស់កំពូលតារាចម្រៀងទាំងពីររូបធ្លាប់បានបង្ហាញនូវភាពភ្ញាក់ផ្អើលចំពោះមុខថ្នាក់ដឹកនាំកំពូលៗ និងទស្សនិកអ្នកគាំទ្រប្រមាណជាង ៤ម៉ឺននាក់ម្តងរួចមកហើយ នាអំឡុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីពេលថ្មីៗនេះ។ 

យើងចាំមើលថា តើពិតទេដែលវត្តមានតារារ៉េបទាំងពីរនឹងបង្ហាញខ្លួនលើឆាកតែមួយសាជាថ្មីម្តងទៀតឬយ៉៉ាងណា?





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក