ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជានឹងបន្តចុះត្រជាក់ដល់ដើមឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងថា កម្ពុជានឹងបន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ពីចិននៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពនេះនឹងធ្វើឱ្យកម្ពុជាបន្តចុះត្រជាក់ចាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

នៅតំបន់ទំនាបកណ្តាល ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ក្នុងសីតុណ្ហភាពអប្បបរមា មានពី ១៨-២២អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២អង្សា។

នៅតំបន់ខ្ពង់រាប ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរសីតុណ្ហភាពអប្បបរមា មានពី ១៥-១៩អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២អង្សា។ ក្នុង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧អង្សា នាពេលព្រឹក និងយប់។

ចំណែកនៅតំបន់មាត់សមុទ្រមានអាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ ដោយសីតុណ្ហភាពអប្បបរមា មានពី ១៩-២២អង្សា និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២អង្សា។

ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ព្រមទាំងថែរក្សាសុខភាព ចំពោះស្ថានភាពធាតុអាកាសដែលនៅតែបន្តចុះត្រជាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក