ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រុស្សី ទប់ស្កាត់ការវាយប្រហារមួយរបស់អ៊ុយក្រែនដែលចូលមកដែនដីខ្លួនជាង៦០០គីឡូម៉ែត្រ

រុស្សី៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បាននិយាយនៅថ្ងៃចន្ទ ទី២៦ម្សិលមិញនេះថា កងកម្លាំងរបស់ខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) របស់អ៊ុយក្រែន ដែលមានគោលដៅវាយប្រហារមកលើមូលដ្ឋានយោធាយុទ្ធសាស្រ្តមួយរបស់រុស្សី ដែលមានទីតាំងរាប់រយគីឡូម៉ែត្រពីព្រំដែនរួម ខណៈដែលរដ្ឋាភិបាលទីក្រុងគៀវឯណេះវិញ បាននិងកំពុងស្នើឱ្យអង្គការសហប្រជាជាតិបណ្តេញរុស្សីចេញពីសមាជិកភាពរបស់ខ្លួន។

រុស្សី បានបញ្ជាក់ថាខ្លួនបានរារាំងនូវយន្តហោះគ្មានមនុស្សបើកមួយគ្រឿងនៅតំបន់ Engel ដែលជាមូលដ្ឋានយុទ្ធសាស្រ្តនៃកងទ័ពជើងអាកាសរបស់រុស្សី ដែលអ៊ុយក្រែនជឿជាក់ថាទីតាំងមូលដ្ឋានទ័ពអាកាសនេះ គឺជាទីកន្លែងសម្រាប់រៀបចំក្បួនវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ ក្នុងយុទ្ធនាការទប់ស្កាត់ការវាយប្រហាររបស់អ៊ុយក្រែននេះ អាជ្ញាធរក្នុងតំបន់របស់រុស្សីបានអះអាងថាបានបណ្តាលឱ្យមានមនុស្ស ៣នាក់បានបាត់បង់ជីវិត។ នៅថ្ងៃដដែល ទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់រុស្ស៊ីបាននិយាយថា មានហេតុការណ៍មួយបានសម្លាប់ "ជនបំផ្លិចបំផ្លាញ" ជនជាតិអ៊ុយក្រែន ៤នាក់ដែលត្រូវបានគេចោទប្រកាន់ថាបានប៉ុនប៉ងចូលប្រទេសរុស្ស៊ីតាមតំបន់ព្រំដែន។

កន្លងមក រដ្ឋាភិបាលទីក្រុងម៉ូស្គូបានចោទប្រកាន់កងកម្លាំងគាំទ្រទីក្រុងគៀវថាបានកំណត់គោលដៅវាយប្រហារលើទីតាំងមូលដ្ឋានយោធារបស់រុស្ស៊ី និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងការបំផ្ទុះស្ពានតភ្ជាប់តំបន់ឧបទ្វីបគ្រីមៀមកកាន់ដែនដីរុស្សីជាអាទិ៍។ ក្រសួងការពារជាតិរុស្សីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ហេតុការណ៍ទប់ស្កាត់ការវាយប្រហារពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនមកលើមូលដ្ឋានទ័ពអាកាសរបស់រុស្សីនេះ បានកើតឡើងនៅតំបន់វាលយន្តហោះ Engle ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ Saratov ដែលមានចម្ងាយប្រមាណជា ៦០០គីឡូម៉ែត្រពីព្រំដែនប្រទេសទាំងពីរ។

គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារលើកទី២ហើយចូលមកកានតំបន់ Engel ក្នុងរយៈពេលមិនដល់មួយខែផង ខណៈដែលការវាយប្រហារលើកនេះគឺជាការវាយប្រហារចូលជ្រៅបំផុតទៅក្នុងទឹកដីរុស្សី គិតចាប់តាំងពីការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។

យ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងគៀវ នៅមិនទាន់មានការឆ្លើយតបយ៉ាងណានោះទេសម្រាប់ការវាយប្រហារលើកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក