ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធករណីមានមន្រ្តីឃាត់ម៉ូតូ រ៉ឺម៉ក ដើម្បីជំរិតទារប្រាក់

ក្រចេះ៖ មន្ទីរបរិស្ថានខេត្តក្រចេះអះអាងថាមិនមានករណីមន្រ្តីបរិស្ថានខេត្តក្រចេះឃាត់ម៉ូតូ រ៉ឺម៉ក ដើម្បីជំរិតទារប្រាក់ទេ ហើយនឹងស្រាវជ្រាវស្វែងរកជនដែលបន្លំធ្វើជាមន្ត្រីបរិស្ថាននោះមកចាត់ការតាមច្បាប់។

ការចេញបដិសេធបែបនេះ ក្រោយមានបុគ្គលម្នាក់អះអាងថាជាមន្ត្រីបរិស្ថានខេត្តក្រចេះ ធ្វើការឃាត់ម៉ូតូរ៉ឺម៉ក ដឹកគ្រែ និងតុបន្តិចបន្តួចរបស់ប្រជាពលរដ្ឋលក់ដូរ ដើម្បីជំរិតទារប្រាក់ នៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តក្រចេះ បានបញ្ជាក់ថា បុគ្គលខាងលើនេះមិនមែនជាមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តក្រចេះនោះទេ ហើយនឹងស្រាវជ្រាវរកកំណត់អត្តសញ្ញាណជនដែលប្រព្រឹត្តដើម្បីចាត់វិធានការផ្លូវច្បាប់។

ចំពោះករណីនេះដែរ មន្ទីរបរិស្ថានខេត្តក្រចេះមានការសោកស្តាយចំពោះសកម្មភាពរបស់ជនមួយក្រុមតូច ដែលតែងតែចេញមុខ មកអះអាង និង បន្លំខ្លួនជាមន្ត្រីបរិស្ថាន ដើម្បីធ្វើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលការពិតជនទាំងនោះបានបំពុលសង្គមដោយយកឈោ្មះបរិស្ថាន ជាគោលក្នុងការជម្រិតទារប្រាក់សាធារណៈជនជាហូរហែស្ទើរគ្រប់ទីកន្លែង។

ជាមួយគ្នានេះដែរ មន្ទីរបរិស្ថានខេត្តក្រចេះក៏សង្ឃឹមថា បុគ្គលដែលតាំងខ្លួនជាអ្នកការពារ និងអភិរក្សធនធានធម្មជាតិទាំងអស់នោះ បញ្ឈប់នូវសកម្មភាពក្លែងបន្លំយកឈ្មោះមន្ទីរបរិស្ថានមកប្រើប្រាស់បន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក