ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកនឹងនឹកសេវាកម្មដូរលុយទូរស័ព្ទ! ព្រោះនៅឆ្នាំ២០២៣ ប្រតិបត្តិករទូរស័ព្ទទាំងអស់បញ្ឈប់ផ្ដល់សេវាកម្មនេះ

ភ្នំពេញ៖ ប្រតិបត្តិការផ្ដល់សេវាទូរស័ព្ទចល័តទាំងអស់ នឹងបញ្ឈប់ផ្ដល់សេវាកម្មកញ្ចប់គម្រោងប្ដូរប្រាក់ជាមុនទាំងអស់ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ តទៅ ដែលនឹងធ្វើឱ្យសេវាកម្មដែលមានអាយុកាលជាង១០ឆ្នាំនេះត្រូវលាអ្នកប្រើប្រាស់ទាំងអស់គ្នាជារៀងរហូតហើយ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សមាគមប្រតិបត្តិករទូរគមនាគមន៍នៅព្រះរាជាណាចក្រកម្ពុជា (ស.ប.ទ.ក) បានប្រកាសថាកញ្ចប់ដូរលុយនេះនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅកញ្ចប់គម្រោងថ្មីដែលមានការបែងចែកពីទិន្នន័យអ៊ីនធើណែត នាទីសម្រាប់ហៅចេញ និងចំនួនសារប្រើប្រាស់ក្នុងប្រព័ន្ធ។

ស.ប.ទ.ក បញ្ជាក់ថា៖ «ការបែងចែច្បាស់លាស់ជាកញ្ចប់បែបនេះ នឹងអនុញ្ញាតឱ្យអតិថិជនបានជ្រាបច្បាស់អំពីទំហំអ៊ីនធើណែត ចំនួននាទីសម្រាប់ការហៅចេញ និងចំនួនសារជាអក្សរ ដែលអតិថិជនទទួលបាន និងប្រើប្រាស់ជាក់ស្ដែង»

ស.ប.ទ.ក បញ្ជាក់បន្ថែមថាចាប់ពីពេលនេះតទៅអតិថិជនអាចទៅកាន់សាខាបម្រើអតិថិជនរបស់ប្រតិបត្តិករសេវាទូរស័ព្ទចល័តដើម្បីធ្វើការផ្លាស់ប្ដូរទៅគម្រោងថ្មីដែលពេញចិត្ត ខណៈថាបើមិនប្ដូរទេក៏ក្រុមហ៊ុននឹងប្ដូរទៅគម្រោងថ្មីដោយស្វ័យប្រវត្តិនៅមុនថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដែរ។

រម្លឹកទៅកាន់សេវាកញ្ចប់ដូរលុយ លោកអ្នកនឹងនឹកឃើញដល់សង្គ្រាមដូរលុយទូរស័ព្ទរវាងក្រុមហ៊ុន២ ក្នុងឆ្នាំ២០១៦ ដែលនាំគ្នាផ្ដល់កញ្ចប់សេវាដូរលុយបានកាន់តែច្រើន ធ្វើឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទលេងអ៊ីនធើណិតពេលនោះសប្បាយនឹងប្រើដាច់ថ្ងៃដាច់យប់ រហូតដល់ក្រសួងប្រៃសណីយ៍ចេញមុខអន្តរាគមន៍នៅដើមឆ្នាំ២០១៧ ទើបរឿងនេះស្ងប់ស្ងាត់វិញរហូតដល់ពេលបច្ចុប្បន្ន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក