ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Antonio Conte មិនសប្បាយចិត្តពេលបាល់ទាត់ចាប់ផ្តើមលឿនក្រោយចប់ World Cup

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបបាល់ទាត់ Tottenham Hotspur លោក Antonio Conte បានបង្ហាញភាពមិនសប្បាយចិត្ត ដែលក្របខណ្ឌលីគកំពូលអង់គ្លេសបានចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័ស ពោលគឺត្រឹមតែ ៨ថ្ងៃប៉ុណ្ណោះក្រោយពេលបញ្ចប់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup ខណៈលោកបញ្ជាក់ថា លោកនឹងទុកកីឡាករមួយចំនួនឱ្យសម្រាកកំឡុងការប្រកួត Boxing Day ទល់នឹង Brentford យប់នេះ។ 

ក្នុងចំណោមកីឡាករចំនួន ១២នាក់របស់ Spurs ដែលមានភារកិច្ចនៅ World Cup លោក Conte បានសម្រេចចិត្តទុកកីឡាករពីរនាក់ឱ្យសម្រាកបន្តក្នុងការប្រកួតទល់នឹង Brentford ដែលរួមមានអ្នកចាំទី Hugo Lloris របស់បារាំង និងកីឡាករសញ្ជាតិអាហ្សង់ទីន Cristian Romero។ 

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌៌មានអង់គ្លេស លោក Conte បាននិយាយថា លោកមិនសប្បាយចិត្តឡើយ ដែលស្ថានភាពត្រូវបន្តជាប់ៗគ្នា ពោលគឺត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះក្រោយពីបញ្ចប់ World Cup។ វាពិតជាមិនអាចទៅរួចឡើយដែលយើងអាចផ្តល់ពេលវេលាសម្រាកគ្រប់គ្រាន់ ហើយជាក់ស្តែងកីឡាករដែលមិនមានវត្តមាននៅ World Cup យើងបានហ្វឹកហាត់ជាមួយគ្នាពេញ ៤សប្តាហ៍ មានគុណភាពល្អជាងកីឡាករដែលទើបបញ្ចប់ World Cup ទៅទៀត។ 

ក្រៅពីកីឡាករទាំងពីរនាក់ដែលបានបញ្ជាក់ខាងលើ អ្នកចាត់ការសញ្ជាតិអ៉ីតាលីខាងលើនឹងអវត្តមានកីឡាករសំខាន់ៗមួយចំនួនក្នុងការប្រកួតយប់នេះផងដែរ រួមមានកីឡាករ Rodrigo Bentancur ដែលជាប់បំរាមរួមទាំងមានបញ្ហាសរសៃពួរ ខណៈខ្សែប្រយុទ្ធ Richarlison ក៏នឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៣ ទៅ ៤សប្តាហ៍ ដែលបណ្តាលមកពីរបួសសរសៃពួរអំឡុងការប្រកួតជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ 

នៅយប់ថ្ងៃចន្ទនេះ Spurs នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋានGtech Community Stadium ជួបជាមួយក្រុមម្ចាស់ផ្ទះ Brentford ដែលការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ០៧ៈ៣០នាទីយប់។ បច្ចុប្បន្ន Tottenham Hotspur  កំពុងឈរនៅចំណាត់ថ្នាក់លេខ ៤ មាន ២៩ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន ៨ពិន្ទុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក